ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​លើកលែង​ទោស​ទណ្ឌិត​១៨.០០០​នាក់​អបអរសាទរ​បុណ្យឯករាជ្យ


លោក Giang Son ​នាយក​រង​ខុទ្ទកាល័យ​របស់ប្រធានាធិបតី​វៀតណាម​និយាយ​នៅថ្ងៃសុក្រ​នេះ​ថា​ ការ​លើក​លែងទោស​នេះ​ឆ្លុះ​បញ្ចាំង​ស្មារតី​មនុស្សធម៌​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម ​និង​រដ្ឋាភិបាល​វៀតណាម។
លោក Giang Son ​នាយក​រង​ខុទ្ទកាល័យ​របស់ប្រធានាធិបតី​វៀតណាម​និយាយ​នៅថ្ងៃសុក្រ​នេះ​ថា​ ការ​លើក​លែងទោស​នេះ​ឆ្លុះ​បញ្ចាំង​ស្មារតី​មនុស្សធម៌​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម ​និង​រដ្ឋាភិបាល​វៀតណាម។

ប្រទេស​វៀតណាម​និយាយថា​ ខ្លួន​ផ្តល់​ការ​លើកលែង​ទោស​ដល់​មនុស្ស​ជាង​១៨.០០០​នាក់​ដើម្បី​អបអរសាទរ​បុណ្យឯករាជ្យ​ថ្ងៃ​២កញ្ញា ប៉ុន្តែ​ទណ្ឌិត​ដែល​ត្រូវ​កាត់​ទោស​ពីបទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​សន្តិសុខ​ជាតិ ​នឹង​មិន​ត្រូវ​បានដោះ​លែង​ទេ។ ​

មន្ត្រី​នានា​និយាយ​ថា អ្នកទោស​ទាំងនោះ ​ដែល​រួមមាន​ ជន​បរទេស​៣៤នាក់​នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ ចាប់ផ្តើម​ពីថ្ងៃច័ន្ទ​នេះ​ មុន​ខួប​៧០ឆ្នាំនៃ​ទិវា​ឯករាជ្យ​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ពី​អាណានិគមន​បារាំង។

​លោក Giang Son ​នាយក​រង​ខុទ្ទកាល័យ​របស់ប្រធានាធិបតី​វៀតណាម​និយាយ​នៅថ្ងៃសុក្រ​នេះ​ថា​ ការ​លើក​លែងទោស​នេះ​ឆ្លុះ​បញ្ចាំង​ស្មារតី​មនុស្សធម៌​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម ​និង​រដ្ឋាភិបាល​វៀតណាម។

លោក Le Quy Vuong អនុ​រដ្ឋមន្ត្រី​សន្តិសុខជាតិ​និយាយថា​ អ្នកទោស​ដែលនឹង​ត្រូវដោះលែង​នោះ​ មានទោស​ឧក្រិដ្ឋ ​ដូចជា​ឃាតកម្ម​ ថ្នាំញៀន​ ការជួញ​ដូរមនុស្ស​ និង​ស៊ី​សំណូក​សូកប៉ាន់។ ​តែក្នុងចំណោម​អ្នក​ទាំងនោះ​ គ្មានអ្នក​នាំម្នាក់​ត្រូវ​បាន​កាត់ទោស​ពីបទឧក្រិដ្ឋកម្ម​ប្រឆាំង​សន្តិសុខ​ជាតិទេ។ ​

ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​ថា ប្រទេស​កុម្មុយនិស្ត​គណបក្ស​តែ​មួយ​នេះ​បាន​មាន​ការ​អត់ឱន​ចំពោះ​ក្រុមប្រឆាំង​នយោបាយ​ ហើយ​បាន​ឃុំ​ឃាំងសកម្មជន​នានា​ដែល​ប្រឆាំង​នឹង​គណបក្ស​កុម្មុយនិស្ត​កាន់​អំណាច​នេះ៕

XS
SM
MD
LG