ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀត​ណាម​រំពឹង​ថាសេដ្ឋ​កិច្ច​នឹង​រីក​ចម្រើន​ដោយ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជាមួយ​សហភាព​អឺរ៉ុប


រូបឯកសារ៖ កម្មការនី​កំពុង​ធ្វើ​ការ​នៅ​​រោង​ចក្រ​កាត់​ដេរ Singlun Star ដែល​វិនិយោគ​ដោយ​ប្រទេស​សិង្ហបុរី។​

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ដែល​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​ឡើងនៅ​ឆ្នាំ​នេះ​នឹង​បង្កើន​ល្បឿន​សេដ្ឋ​កិច្ច​ដែល​ពឹង​ផ្អែក​លើ​ការនាំ​ទំនិញ​ចេញ​របស់វៀត​ណាម​ដោយ​មិន​មាន​ការ​ជួយ​មក​ពី​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិក ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ពួក​អ្នក​វិភាគ។

តាម​ទិន្នន័យ​មក​ពី​ក្រុមហ៊ុន​ពិគ្រោះ​ពាណិជ្ជកម្ម ​Dezan Shira & Associate ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប​និង​វៀត​ណាម​ដែល​បាន​ចុះ​ហត្ថលេខាកាល​ពី​ឆ្នាំ​២០១៥ ​ត្រូវ​តែ​បង្កើនការ​រីក​លូត​លាស់​ខាង​សេដ្ឋ​កិច្ចកន្លះ​ភាគ​រយ​ទៅ​ជាង​៧​ភាគរយ​នៅ​ឆ្នាំ​២០១៩។

​ប្រទេស​អាល្លឺម៉ង់ ​ហុល្លង់​និងចក្រភព​អង់គ្លេស​ដែល​ជាសមា​ជិក​សហភាព​អឺរ៉ុប​បាន​ទិញ​ទំនិញ​វៀត​ណាម​ជាង​៩​ភាគ​រយ​រួច​ហើយ។

ព័ត៌មាន​លើ​ប្រព័ន្ធ​ Website​ របស់​កាសែត​ Nhan Dan​ របស់​គណបក្ស​កុម្មុយ​និស្ត​វៀត ណាម​បាន​រាយការណ៍​ថា ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀត​ណាម​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ភាគី​ទាំង​២​បាន​បញ្ចប់​ការ​សើររើ​ពិនិត្យ​មើល​តាម​ផ្លូវ​ច្បាប់​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ហើយ។

កិច្ចព្រម​ព្រៀង​ដែល​បាន​ចុះហត្ថលេខា​ដោយ​ពួក​អ្នក​ចរចា​នៅ​ក្នុង​ខែ​ធ្នូ ​ឆ្នាំ​២០១៥ ​ត្រូវ​តែ​អនុម័តដោយ​សភា​សហភាព​អឺរ៉ុប​និង​សភា​វៀតណាម។

លោក ​Adam McCarty ​ប្រ​ធានសេដ្ឋ​វិទូ​នៅ​ក្រុមហ៊ុន ​Mekong Economics ​នៅ​ក្នុង​រដ្ឋ​ធានី​ហាណូយ​បាន​និយាយ​ថា៖ «កិច្ច​ព្រម​ព្រៀង​នោះ​នឹង​ផ្តល់​ឲ្យវៀត​ណាម​នូវភាព​ប្រសើរ​ឡើង​ដើម្បី​ចូល​ទីផ្សារអឺរ៉ុប មិន​ត្រឹម​តែ​សម្លៀក​បំពាក់​ធម្មតា​និង​ស្បែកជើង​ទេ ក៏ប៉ុន្តែ​សម្រាប់​ម្ហូបអាហារ​សមុទ្រ​និង​ផលិតផល​កសិកម្ម​ទៀត​ផង»៕

XS
SM
MD
LG