ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​វៀតណាម​បាន​ទៅ​ដល់​ក្រុង​ហាណូយ ស្របពេល​គេ​រកឃើញ​៩​ករណី​ថ្មី


សន្តិសុខ​ប្រចាំ​ភូមិ ឈរ​យាម​នៅ​ចំណុច​ពិនិត្យ​ជំងឺ​នៃ​តំបន់​ដែល​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយឡែក​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ខេត្ត Quang Ninh នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១។
សន្តិសុខ​ប្រចាំ​ភូមិ ឈរ​យាម​នៅ​ចំណុច​ពិនិត្យ​ជំងឺ​នៃ​តំបន់​ដែល​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយឡែក​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ខេត្ត Quang Ninh នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១។

ប្រទេស​វៀតណាម​ បាន​រកឃើញការឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី ចំនួន​៩ករណី​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ស្រប​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​រាល​ដាល​លើក​ដំបូង​ក្នុង​រយ:​ពេល​ពីរ​ខែ​នេះ​ បាន​ទៅ​ដល់​រដ្ឋធានី​ហាណូយ ជា​កន្លែង​ដែល​គណបក្ស​កាន់​អំណាច​កំពុង​ធ្វើ​សមាជ​ប្រាំ​ឆ្នាំ​ម្ដង​របស់​បក្ស។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួង​សុខាភិបាល​វៀតណាម​បាន​ឲ្យ​ដឹង​ថា ករណី​ថ្មី​ទាំង​នេះ រួម​មាន​មួយករណី​ក្នុង​ទីក្រុង​ហាណូយ និង​៨​ករណី នៅ​ក្នុង​ទីក្រុង Haiphong និង​ខេត្ត Hai Duong ខេត្ត Quang Ninh និង​ខេត្ត Bac Ninh ធ្វើ​ឲ្យ​មាន​ករណី​សរុប​ ដែល​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កើន​ឡើង​ដល់​៩៣​ករណី។

ករណី​មួយ​ក្នុង​ចំណោម​ករណី​ពីរ​ ដែល​បានត្រូវបាន​គេ​រកឃើញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ គឺ​ទាក់ទង​នឹង​បុគ្គល​ម្នាក់​ដែល​ធ្វើ​តេស្ត​នៅ​ប្រទេស​ជប៉ុន​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ១៩​វិវត្តិ​ថ្មីពី​ចក្រភព​អង់គ្លេស។ ក្រសួង​សុខាភិបាល​បានឲ្យ​ដឹង​ថា​ ខ្លួន​កំពុង​ធ្វើ​ការ​វិភាគ​ហ្សែន​ដើម្បី​កំណត់​ថា តើ​អ្នក​ជំងឺ​ថ្មី​ទំាង​អស់ សុទ្ធ​តែ​បាន​ឆ្លង​ជំងឺកូវីដ១៩​វិវត្ត​ថ្មី ​ឬ​យ៉ាងណា។​

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​នៅ​ក្នុង​ទីក្រុង​ហាណូយ ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គលិក​អាកាសយានដ្ឋាន​ម្នាក់​ ក្នុង​ខេត្ត Quang Ninh ដែល​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​វិជ្ជមាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​មួយ​នឹង​អ្នក​ឆ្លង​៨៣ នាក់​ផ្សេង​ទៀត ដែល​ជា​ករណី​ឆ្លង​ក្នុង​ប្រទេស​លើក​ដំបូង​ ក្នុងរយៈពេល​ ៥៥​ថ្ងៃ និង​កន្លង​មក​ជា​ការ​ឆ្លង​រាលដាល​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​សម្រាប់​វៀតណាម។​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ​ បាន​រាយការណ៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ​អាជ្ញាធរ​វៀតណាម​បាន​ប្រកាស​បិទ​សកម្មភាព​នៅអគារ​អាផាតមិន ​កម្ពស់​ ២៧​ ជាន់​មួយ​កន្លែង​កណ្ដាល​ទីក្រុង​ហាណូយ កន្លែង​ដែល​អ្នក​ឆ្លង​ជំងឺរស់​នៅ។ ​ពលរដ្ឋ​គ្រប់រូប​ដែល​រស់​នៅ​ទីនោះ ដែល​មាន​ចំនួន​រាប់​រយ​នាក់ ត្រូវ​បាន​ស្នើ​ឲ្យ​នៅ​ក្នុង​បន្ទប់ អាផាតមិន​របស់​ពួក​គេ រហូត​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី៕

XS
SM
MD
LG