ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​វ៉េណេស៊ុយអេឡា​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សភា​ពិសេស​ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញ​ឡើង​វិញ


ប្រជាជន​រង់ចាំ​បោះឆ្នោត​ជាជួរ​នៅ​ខាងមុច​ពាក្យ​ដែល​គេ​បាន​បាញ់លើជញ្ជាំង​ថា «បោះឆ្នោត» ក្នុង​ទីក្រុង​ការ៉ាកាស​ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី​៣០ កក្កដា ២០១៧។
ប្រជាជន​រង់ចាំ​បោះឆ្នោត​ជាជួរ​នៅ​ខាងមុច​ពាក្យ​ដែល​គេ​បាន​បាញ់លើជញ្ជាំង​ថា «បោះឆ្នោត» ក្នុង​ទីក្រុង​ការ៉ាកាស​ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី​៣០ កក្កដា ២០១៧។

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រជាពលរដ្ឋ​វេណេស៊ុយអេឡា បាន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ប្រទាំង​ប្រទើស​មួយ ដែល​អំពាវនាវ​ដោយ​លោក​ប្រធានាធិបតី Nicolas Maduro។

នេះ​ជា​ការ​បោះ​ឆ្នោត​ពិសេស​មួយ​ដើម្បី​ជ្រើសរើស​សភា​ធម្មនុញ្ញ​មួយ ដែល​សមាជិក​សរុប​ទាំង ៥៤៥ នាក់ មាន​កាតព្វកិច្ច​ក្នុង​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ឡើង​វិញ។

អ្នក​រិះគន់​បាន​អះអាង​ថា មានតែ​អ្នក​គាំទ្រ​លោក Maduro ប៉ុណ្ណោះ ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​សភា​ធម្មនុញ្ញ​ថ្មី​នេះ ហើយ​សមាជិក​ទាំង​នោះ នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក Maduro បាន​កាន់​អំណាច​បន្ត​ទៀត។

គណបក្ស​ប្រឆាំង​កំពុង​ជំរុញ​ឲ្យ​អ្នក​បោះ​ឆ្នោត​ធ្វើ​ពហិការ​កុំ​ទៅ​បោះ​ឆ្នោត ដែល​ទុក​ឲ្យ​តែ​អ្នក​គាំទ្រ​លោក Maduro ប៉ុណ្ណោះ​ទៅ​បោះ​ឆ្នោត។ គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​បន្លំ​បោក​ប្រាស់ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម។

កាល​ពី​ដើម​សប្ដាហ៍​នេះ គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​កូដកម្ម ដោយ​ធ្វើ​យ៉ាង​ណា​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់ពី​លោក Maduro បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​រហូត​ដល់​ថ្ងៃ​អង្គារ​ខាន​ស្អែក។ លោក Maduro ថា អ្នក​ណា​ដែល​ប្រឆាំង​នឹង​បម្រាម​នេះ នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១០ ឆ្នាំ។

ប៉ុន្តែ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ជំរុញ​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​ប្រឆាំង​ចំពោះ​បម្រាម​នេះ នៅ​ថ្ងៃ​អាទិត្យ​នេះ និង​ធ្វើ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ៕

XS
SM
MD
LG