ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេណេហ្ស៊ុយអេឡា​ចោទ​ប្រកាន់​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ពី​បទ​ភេរវកម្ម


រូបឯកសារ៖ ឆ្មាំល្បាត​ជាតិ​ឈរ​នៅ​ខាង​ក្រៅ​រថយន្ដ​មួយ​គ្រឿង​ដែលចាប់អ្នក​ដែល​មិន​គោរព​តាម​បំរាម​គោចរ​មិន​ឲ្យ​ចេញ​ក្រៅ ក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេសវេណេហ្ស៊ុយអេឡា កាល​ពី​ថ្ងៃ​ទី ៧ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ ឆ្មាំល្បាត​ជាតិ​ឈរ​នៅ​ខាង​ក្រៅ​រថយន្ដ​មួយ​គ្រឿង​ដែលចាប់អ្នក​ដែល​មិន​គោរព​តាម​បំរាម​គោចរ​មិន​ឲ្យ​ចេញ​ក្រៅ ក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេសវេណេហ្ស៊ុយអេឡា កាល​ពី​ថ្ងៃ​ទី ៧ ខែសីហា ឆ្នាំ២០២០។

ប្រទេស​វេណេហ្ស៊ុយអេឡា​បាន​ចោទ​ប្រកាន់​ពលរដ្ឋ​អាមេរិកាំង​ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ពី​បទ​ភេរវកម្ម​និង​ការ​ជួញដូរ​អាវុធ។

លោក Tarek Saab ប្រធាន​រដ្ឋអាជ្ញា បាន​និយាយ​ថា លោក Matthew John Heath ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​កាលពី​សប្តាហ៍​មុន បាន​រៀបចំ​គម្រោង​វាយ​ប្រហារ​ឧស្សាហកម្ម​ប្រេង និង​ប្រព័ន្ធ​អគ្គិសនី​របស់​វេណេហ្ស៊ុយអេឡា។

លោក Saab បាន​និយាយ​ទៀត​ថា លោក Heath បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ហើយ​មាន​ជាប់​មក​ជាមួយ​នូវ «ស្លាក​សញ្ញា» មួយ ដែល​គេ​ចោទ​ប្រកាន់​ថា​លោក​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សហរដ្ឋ​អាមេរិក CIA ក៏​ប៉ុន្តែ លោក Saab មិន​បាន​ផ្តល់​សេចក្តី​លំអិត​នោះ​ទេ។

លោក Saab បាន​បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​វេណេហ្ស៊ុយអេឡា ៣ នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​លោក Heath ដោយ​ក្នុង​នោះ​រួម​មាន​សមាជិក​យោធា​ម្នាក់​ផង​ដែរ។ ពលរដ្ឋ​វេណេហ្ស៊ុយអេឡា​ទាំង ៣ បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​នៅ​ក្នុងការជាប់​ទាក់ទិន​ជាមួយ​គម្រោង​ផែនការ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នេះ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​នោះ​ទេ បន្ទាប់ពី​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​មក៕

XS
SM
MD
LG