ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ សង្គម​ស៊ីវិល​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ច្រើន​នៅ​ថ្នាក់​ក្រោម​ជាតិ


លោក​ឱក​ សេរី​សុភ័ក្រ​ ជា​អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​នៅ​កម្ពុជា។
លោក​ឱក​ សេរី​សុភ័ក្រ​ ជា​អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​នៅ​កម្ពុជា។

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​នានា​បង្ហាញ​ថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុម​ប្រជាពលរដ្ឋ​រហូត​ដល់​ប្រហែល​ជា​ជាង​៤លាន​នាក់​នៃ​ពលរដ្ឋ​ទាំង​អស់។

វ៉ាស៊ីនតោន៖ អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ក្នុង​ភាព​ជា​ដៃ​គូ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​ផ្តោត​លើ​វិស័យ​ជាច្រើន​ដែល​មាន​ដូច​ជា​ការការពារ​សិទ្ធិ​មនុស្ស ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ការការពារ​បរិស្ថាន ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ និង​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិ​ធម៌​ជាដើម។ យោង​តាម​របាយការណ៍​ស្រាវជ្រាវ​នានា​បង្ហាញ​ថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុម​ប្រជាពលរដ្ឋ​រហូត​ដល់​ប្រហែល​ជា​ជាង​៤លាន​នាក់​នៃ​ពលរដ្ឋ​ទាំង​អស់។
ការចូលរួម​ចំណែក​មាន​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ ​ហើយ​សម្រាប់​ការពិភាក្សា​នា​យប់​នេះ​លោក​ឱក​ សេរី​សុភ័ក្រ​ អ្នក​វិភាគ​ឯករាជ្យ ​ផ្តោ​ត​តែ​លើ​ការ​ចូលរួម​ចំណែក​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់។
ទាញ​យក​ពី​តំណភ្ជាប់​ដើម
XS
SM
MD
LG