ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ជំរុញ​សម្ព័ន្ធមិត្ត​ឲ្យ​ជ្រើសរើស​រវាង​ខ្លួន​និង​ចិន​នោះ​ទេ


​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការអូតង់ (NATO) នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១។
​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការអូតង់ (NATO) នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១។

សហរដ្ឋ​អាមេរិក​យល់​ឃើញ​ថា ប្រទេស​ចិន​គឺជា​ការ​គំរាមកំហែង​ចំពោះ​សន្តិសុខ​រួម ប៉ុន្តែ​នឹង​មិន​បង្ខំ​សម្ព័ន្ធមិត្ត​ឲ្យ​ជ្រើសរើស​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​ដកស្រង់​ចេញ​ពី​សុន្ទរកថា​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ដែល​គ្រោង​សម្រាប់​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​អង្គការ​អូតង់​ នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក។

នៅ​ក្នុង​សុន្ទរកថា​ត្រៀម​ទុក​នោះ លោក Blinken គ្រោង​នឹង​ថ្លែង​ប្រាប់​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ថា៖ «ជា​ការពិត​ណាស់ ឥរិយាបថ​បែប​បង្ខិតបង្ខំ​របស់​ប្រទេស​ចិន គំរាមកំហែង​ដល់​សន្តិសុខ​និង​វិបុលភាព​រួម​របស់​យើង»។

លោក​បាន​បន្ថែម​នៅ​ក្នុង​សុន្ទរកថា​ត្រៀម​ទុក​នោះ​ថា៖ «ប៉ុន្តែ ករណី​នេះ​មិន​មែន​មាន​ន័យ​ថា ប្រទេស​នីមួយៗ​មិន​អាច​ធ្វើការ​ជាមួយ​ប្រទេស​ចិន​នៅ​ពេល​ដែល​មាន​ឱកាស​នោះ​ទេ។ សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ជាមួយ​ប្រទេស​ចិន។ យើង​មិន​អាច​មិន​ធ្វើការ​ជាមួយ​ប្រទេស​ចិន​បាន​ទេ ជា​ពិសេស​លើ​បញ្ហា​ប្រឈម​នានា​ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​សន្តិសុខ​ផ្នែក​សុខភាព​ជាដើម»៕

XS
SM
MD
LG