ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ដើម្បី​លើកស្ទួយ​សម្ព័ន្ធភាព


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស Antony Blinken (ឆ្វេង) និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan (ស្តាំ) និយាយ​ជាមួយ​អ្នកសារ​ព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង Anchorage រដ្ឋ Alaska កាលពី​ថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស Antony Blinken (ឆ្វេង) និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan (ស្តាំ) និយាយ​ជាមួយ​អ្នកសារ​ព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង Anchorage រដ្ឋ Alaska កាលពី​ថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ចំនួន​នៅ​សប្តាហ៍​នេះ។

ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​ទាំង​នោះ ​មាន​គោល​បំណង​ដើម្បី​បង្កើន​ចំណង​ទាក់ទង​ជាមួយ​សម្ព័ន្ធមិត្ត​នៃ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង (NATO) ឬ​អូតង់ និង​ដើម្បី​សហការ​លើ​បញ្ហា​នានា​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ ការ​ប្រឆាំង​ភេរវកម្ម និង​កិច្ច​ប្រឹងប្រែង​ជា​បន្ត​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ជាដើម។

លោក Blinken មាន​គម្រោង​ចូលរួម​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ ហើយ​ក៏​នឹង​ជួប​ពិភាក្សា​ផងដែរ​ជាមួយ​នឹង​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg។

លោក Philip Reeker ឧបការី​រដ្ឋមន្ត្រី​ស្ដីទី​ទទួល​បន្ទុក​ការិយាល័យ​កិច្ចការ​អឺរ៉ុប​និង​អាស៊ី​អឺរ៉ុប​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ប្រាប់​អ្នក​កាសែត​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ក្លាយជា​ឱកាស​មួយ​សម្រាប់​លោក​រដ្ឋមន្ត្រី [Blinken] និង​រដ្ឋមន្ត្រី​ការបរទេស​នានា [នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់] នៅ​ក្នុង​ការ​ពិភាក្សា​អំពី​កិច្ច​ផ្តួចផ្តើម​ឆ្នាំ ២០៣០ របស់​អង្គការ​អូតង់»។

លោក Reeker បាន​បញ្ជាក់​ថា «សំណើ​នៅ​ក្រោម [កិច្ច​ផ្តួចផ្តើម​ឆ្នាំ ២០៣០] សម្រាប់​ការ​អនុវត្ត​របស់​សម្ព័ន្ធភាព [អង្គការ​អូតង់] នេះ មាន​ដូចជា​ការ​ព្រួយ​បារម្ភ​អំពី​ប្រទេស​ចិន​និង​រុស្ស៊ី បញ្ហា​ប្រែប្រួល​អាកាសធាតុ សន្តិសុខ​អ៊ីនធឺណិត ការ​គំរាមកំហែង​ចម្រុះ ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម សន្តិសុខ​ថាមពល ជំងឺ​រាតត្បាត​ជា​សាកល និង​បញ្ហា​ប្រឈម​រួម​ផ្សេងៗ​ទៀត»៕

XS
SM
MD
LG