ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាមេរិក​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​​ហុងកុង​ដោយ​សារ​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ១៩


បុគ្គលិក​វេជ្ជសាស្ត្រ​ពាក់​​ឯកសណ្ឋាន​ការពារ​ខ្លួន (PPE) ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (REUTERS/Tyrone Siu)

សហរដ្ឋ​អាមេរិកនៅ​ថ្ងៃ​ពុធ​នេះ បាន​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង​ ដោយលើកឡើង​ពី​ភាពប្រថុយប្រថាន​ដែលកូនៗ​របស់​ពួកគេ​ត្រូវ​បាន​គេ​បំបែក​ចេញពី​ឪពុក​ម្តាយ ខណៈ​ដែល​ទីក្រុង​នេះ​កំពុង​អនុវត្ត​គោលនយោបាយដ៏​ចម្រូងចម្រាស​ដាក់មនុស្ស​ឲ្យ​នៅ​ដាច់ពីគ្នា​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ១៩។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ការបរទេស​អាមេរិក​បានដាក់​ទីក្រុង​ហុងកុង​នៅ​ក្នុង​បញ្ជី​នៃ​បណ្តា​ប្រទេសនៃ​ការព្រមាន​ខ្ពស់​មិនឲ្យ​ធ្វើ​ដំណើរទៅ​កាន់​ទី​នោះ ដោយសារ​តែ​ការអនុវត្ត​វិធានការ​តឹងតែង​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ដែល​រួម​មាន​ការ​ប្រថុយ​ប្រថាន​ដែល​ឪពុក​ម្តាយ​និង​កូន​ត្រូវ​គេ​បំបែក​មិន​ឲ្យ​នៅ​ជាមួយ​គ្នា»។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​បញ្ជាក់​ទៀត​ថា៖ «ក្នុង​ករណី​ខ្លះ កុមារនៅ​ក្នុង​ទីក្រុង​ហុងកុង​ ដែលធ្វើ​តេស្ត​មាន​ជំងឺ​កូវីដ១៩វិជ្ជមាន បានត្រូវ​គេបំបែកចេញពី​ឪពុកម្តាយ​របស់​ពួកគេ​ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​នៅដាច់​ដោយ​ឡែក​រហូត​ទាល់តែ​មន្ទីរពេទ្យតម្រូវ​ឲ្យ​ចេញ​ទើប​អាចចេញ​បាន។

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នេះ កំពុង​ជួប​ប្រទះ​ការផ្ទុះ​យ៉ាង​ខ្លាំងនូវ​ជំងឺ​កូវីដ១៩ដែល​មាន​អ្នក​ឆ្លង​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗហើយ​មន្ទីរពេទ្យ​ផ្ទុក​ទៅដោយ​អ្នកជំងឺ​និង​កំពុងបំផ្លាញ​ក្តីសង្ឃឹម​ យុទ្ធសាស្ត្រមិន​ឲ្យមាន​អ្នកឆ្លងជំងឺ​កូវីដ១៩នៅ​ក្នុង​ទីក្រុង​នេះ។

អាជ្ញាធរ​ក្រុង​ហុងកុង មាន​គម្រោង​នឹង​ធ្វើ​តេស្ត​ដល់​ពលរដ្ឋ​ចំនួន៧លាន​៤សែន​នាក់​នៅ​ក្នុងខែ​នេះ​ ហើយ​កំពុង​ប្រវេប្រវា​បង្កើត​ជំរំ​មួយដាច់​ដោយ​ឡែក​មួយដើម្បី​ដាក់​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩និង​បង្កើត​មន្ទីរពេទ្យ​បណ្តោះ​អាសន្ន​ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​ចិន​ដី​គោក៕

XS
SM
MD
LG