សហរដ្ឋអាមេរិកនិយាយថាខ្លួននឹងឃ្លាំមើលជម្លោះក្នុងសមុទ្រចិនខាងត្បូងនៅប្រជុំកោះ Spratlys និង Paracel ដើម្បីស្ទង់មើលថាតើត្រូវចាត់វិធានការណ៍យ៉ាងដូចម្តេចដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះដែនទឹកនោះ។
អ្នកនាំពាំក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិក នឹងឃ្លាំមើលស្ថានភាពនៅជុំវិញប្រជុំកោះថ្ម និងថ្មប៉ប្រះទឹកនៅក្នុងតំបន់នោះ។
មន្រ្តីរូបនេះ បាននិយាយថានៅពេលដែលលោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក John Kerry បានអញ្ជើញទៅដល់ទីក្រុង Sydney ដើម្បីជួបជាមួយលោករដ្ឋមន្រ្តីការបរទេសនិងការពារប្រទេសអូស្រ្តាលី។
កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសចិន បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនពីការបង្កើនភាពតានតឹង បន្ទាប់ពីចិនបានអំពាវនាវដល់ប្រទេសទាមទារឲ្យបញ្ឈប់សកម្មភាពផ្លូវទឹកដោយការស្ម័គ្រចិត្តនៅក្នុងតំបន់នោះ៕