ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយ​​ដល់​កម្ពុជា​នៅ​សប្តាហ៍​នេះ​សម្រាប់​ស្រោចស្រង់​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ១៩


លោក W. Patrick Murphy ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ អំឡុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​ព័ត៌មាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​របស់ VOA កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩។ (អូន ឆេងប៉រ/VOA)
លោក W. Patrick Murphy ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ អំឡុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​ព័ត៌មាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​របស់ VOA កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩។ (អូន ឆេងប៉រ/VOA)

សហរដ្ឋអាមេរិក​ នៅ​សប្តាហ៍​នេះ ​គ្រោង​នឹង​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ស្រោច​ស្រង់​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិ​កូវីដ១៩។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​ ទី​១៩ ​ខែ​ឧសភា​ នេះ។​

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​លោក​ Patrick Murphy និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន នឹង​ប្រកាស​ជំនួយ​ឥត​សំណង​របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ​ខែ​ឧសភា​ ឆ្នាំ​២០២០ វេលា​ម៉ោង​១១​ព្រឹក​នៅ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ​កម្ពុជា។ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ថា​ ​តើ​ទឹក​ប្រាក់​ជំនួយ​នោះមាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ។

ចាប់តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩​នេះ​មក​ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​សរុប​ជាង​៣​លាន​៥​សែន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​រួម​ចំណែក​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា។ ​នេះ​បើ​ផ្អែក​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG