ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​ឈប់បាញ់​នៅ​ទូទាំង​ប្រទេស​ស៊ីរី​ត្រូវ​បាន​ប្រកាស

លោក Sergey Lavrov រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី (រូប​កណ្តាល) ចាប់​ដៃ​ជាមួយ​នឹង​លោក Mevlut Cavusoglu រដ្ឋ​មន្រ្តី​ការបរទេស​តួកគី នៅ​ពេល​លោក Mohammad Javad Zarif រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ (រូប​ឆ្វេង) ចេញ​ពី​សន្និសីទ​កាសែត​រួម​គ្នា​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​របស់​ពួកគេ នៅ​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

រដ្ឋាភិបាល​ស៊ីរី​ និង​ក្រុមឧទ្ទាម​មួយ​ចំនួន​ទៀត​បាន​ព្រមព្រៀង​គ្នា​ទៅ​លើ​បទ​ឈប់​បាញ់​នៅ​ទូទាំង​ប្រទេស ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ​នេះ។

កិច្ចព្រមព្រៀង​នេះ​គឺ​បាន​ឯកភាព​ជាមួយ​យោធា​ស៊ីរី​ និង​ក្រុម​ឧទ្ទាម​មួយ​ចំនួន ប៉ុន្តែ​មិនមែន​ជា​មួយ​ក្រុម​ឥស្លាម​មួយ​ចំនួន​នោះ​ទេ។

ប្រទេស​រុស្ស៊ី​ដែល​គាំទ្រ​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assad និង​ប្រទេស​ទួកគី​ដែល​គាំទ្រ​ក្រុម​ឧទ្ទាម​បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ធានា​ទៅ​លើ​បទ​ឈប់​បាញ់​នេះ។
បទ​ឈប់​បាញ់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តួកគី ស៊ីរី និង​រុស្ស៊ី បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុងការ​ចរចា​ទៅ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល​៦​ឆ្នាំ​ក្នុង​ប្រទេស​ស៊ីរី។​

ប្រសិន​បើ​បទ​ឈប់​បាញ់​នេះ​ត្រូវ​បាន​គេ​អនុវត្ត នឹង​មាន​កិច្ចប្រជុំ​សន្តិភាព​ថ្មី​ទៀត​នៅ​ខែ​ក្រោយ​នេះ​ក្នុង​រដ្ឋធានី Astana ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។ ​

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ហៅ​សំណើ​បទ​ឈប់​បាញ់​នេះ​ថា​មាន​លក្ខណៈ​ផុយ​ស្រួយ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា បទ​ឈប់​បាញ់​នេះ​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​និង​កងកម្លាំង​របស់​ក្រុមប្រឆាំង​ប្រដាប់​អាវុធ​ធំៗ។

លោក Putin បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​គណៈរដ្ឋមន្ត្រី​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា​នេះ ពិត​ជា​មាន​លក្ខណៈ​ផុយស្រួយ​ និង​ត្រូវ​ការ​ការ​យក​ចិត្ត​ទុកដាក់​ជា​ពិសេស ហើយ​និង​ត្រូវ​តាមដាន​ដើម្បី​រក្សា​វា​ឲ្យ​បាន។ ប៉ុន្តែ​វា​គឺ​ជា​លទ្ធផល​ដ៏​លេចធ្លោ​នៃ​សហប្រតិបត្តិការ​របស់​យើង»៕

XS
SM
MD
LG