ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​៣​របស់​អាមេរិក​តម្រូវ​ឲ្យ​អ្នក​ដំណើរ​ពី​រដ្ឋ​មាន​ករណី​​​ឆ្លង​កូវីដ១៩​​កើន​ឡើង​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ


អ្នក​ដំណើរ​ដើរ​ចូល​ទ្វារ​សុវត្ថិភាព​ដើម្បី​ធ្វើដំណើរ​ទៅទីក្រុង​ Dallas កាលពី​ថ្ងៃពុធ​ទី២៤ ខែមិថុនា ឆ្នាំ២០២០។
អ្នក​ដំណើរ​ដើរ​ចូល​ទ្វារ​សុវត្ថិភាព​ដើម្បី​ធ្វើដំណើរ​ទៅទីក្រុង​ Dallas កាលពី​ថ្ងៃពុធ​ទី២៤ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋ​ញូវយ៉ក (New York) នៅ​ភាគ​ឦសាន​សហរដ្ឋ​អាមេរិក ដែល​ពី​ដំបូង​ជា​តំបន់​មាន​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ប្រទេស​ឥឡូវ​បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ពី​រដ្ឋ​ចំនួន​៨ ដែល​មក​រដ្ឋ​ញូវយ៉ក ត្រូវ​ដាក់​ឲ្យ​នៅ​ដោយ​ឡែក ឬ​ចត្តាឡីស័ករយៈ​ពេល​១៤​ថ្ងៃ។​

បទ​បញ្ជា​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​ដោយអភិបាល​រដ្ឋញូវយ៉ក លោក Andrew Cuomo កាល​ពី​ពុធ ហើយ​ត្រូវ​អនុវត្ត​ចំពោះ​ពលរដ្ឋ​ដែល​មក​ពី​រដ្ឋ​មាន​អត្រា​ឆ្លង​កូវីដ​១៩​កំពុង​កើន​ឡើង​ខ្ពស់ គឺ​រដ្ឋ Alabama រដ្ឋ Arizona រដ្ឋ Arkansas រដ្ឋ Florida រដ្ឋ North Carolina រដ្ឋ South Carolina រដ្ឋ Texas និង Utah។ រដ្ឋជាប់​ខាងចំនួនពីរទៀត​របស់​រដ្ឋ​ញូវយ៉កគឺ​រដ្ឋ​ Connecticut និង​រដ្ឋ​New Jersey ក៏​អនុវត្ត​បទ​បញ្ជា​ថ្មី​នេះ​ដែរ។

បទ​បញ្ជា​រួម​គ្នា​របស់​រដ្ឋ​ទាំង​បី​តម្រូវ​ឲ្យ​ធ្វើចត្តាឡីស័ក​នេះ បាន​ចេញ​ក្នុង​ថ្ងៃ​ដែល​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ពី​ការឆ្លង​កូវីដ១៩ថ្មី​ចំនួន​៣៦,០០០​ករណី​ដែល​នេះ​ជា​ចំនួន​ឆ្លង​ក្នុង​មួយ​ថ្ងៃ​ច្រើន​បំផុត​ចាប់​តាំង​ពី​ចុង​ខែ​មេសា​មក។ ចំណុច​នៃ​ការ​ផ្ទុះ​ឆ្លង​ខ្លាំង​នេះ​មាន​នៅ​ទូទាំង​ប្រទេស តាំង​ពី​រដ្ឋ Florida នៅ​ភាគ​អាគ្នេយ៍​និង​រដ្ឋ​ Arizona និង​ Texas នៅ​ភាគ​និរតី រហូត​ដល់​រដ្ឋ​កាលីហ្វ័រញ៉ា​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​ប្រទេស។

រដ្ឋកាលីហ្វ័រញ៉ា​បាន​រាយការណ៍​ពី​ការ​ឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​៧,០០០​ករណី ហើយ​រដ្ឋ​ជា​ច្រើន​ក៏​បាន​រាយការណ៍​អំពី​ចំនួនអ្នក​ជំងឺ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ច្រើន​ជាងដោយ​រដ្ឋ Texas រាយការណ៍​ករណី​ឆ្លង​ថ្មី​៥,០០០ករណី និង​អ្នក​ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ថ្មី​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​៤,០០០​នាក់។

សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ​មាន​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ​១៩​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​ដោយ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​មាន​អ្នក​ឆ្លង​ជាង​២.៣​លាន​នាក់ និង​អ្នក​ស្លាប់​ជិត​១២២,០០០​នាក់។

បន្ទាប់​ពី​សហរដ្ឋ​អាមេរិក តំបន់​អាមេរិក​ឡាទីន​បាន​ក្លាយ​ជា​តំបន់​ផ្ទុះ​រាតត្បាតខ្លាំង​ជាង​គេ​ទី​២ ដោយ​តំបន់​នេះ​មាន​អ្នក​ស្លាប់​សរុប​ជាង​១០០,០០០​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​ជាង​ពាក់កណ្តាល​នៅ​ក្នុងប្រទេស​ប្រេស៊ីល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG