ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និយតករ​នៃ​រដ្ឋ Nebraska នៅ​អាមេរិក​អនុញ្ញាត​ឲ្យ​សាងសង់​បំពង់​ប្រេង Keystone


ក្រុម​ប្រឆាំង​នឹង​គម្រោង​បំពង់​ប្រេង Keystone XL ធ្វើ​បាតុកម្ម​នៅ​លើ​ស្ពាន​ថ្មើរ​ជើង​នៅ​លើ​ផ្លូវ Dodge នៅ​ក្នុង​ក្រុង Omaha កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រុម​ប្រឆាំង​នឹង​គម្រោង​បំពង់​ប្រេង Keystone XL ធ្វើ​បាតុកម្ម​នៅ​លើ​ស្ពាន​ថ្មើរ​ជើង​នៅ​លើ​ផ្លូវ Dodge នៅ​ក្នុង​ក្រុង Omaha កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។

និយតករ​នៃ​រដ្ឋ Nebraska ក្នុង​សហរដ្ឋអាមេរិក​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​អនុម័ត​ទៅ​លើ​ការ​អនុញ្ញាត​ឲ្យ​ជីក​បំពង់​ប្រេង​ទំហំ​ធំ Keystone របស់​ក្រុមហ៊ុន TransCanada Corp។ ការ​អនុម័ត​នេះ​គឺ​ជា​ដំណាក់កាល​ចុងក្រោយ​ហើយ​ក្នុង​ការ​សម្រេច​ជីក​បំពង់ប្រេង​ដែល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​គាំទ្រ។ ​

ស្ថាប័ន​និយតកម្ម​ដែល​យោង​តាម​ច្បាប់​ក្នុង​រដ្ឋ​នេះ​មិន​អាច​ពិចារណា​ទៅ​លើ​ហានិភ័យ​នៃ​ការ​ធ្លាយប្រេង​ឬ​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​មួយ​នេះ​ បាន​អនុម័ត​ទៅ​គម្រោង​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ធ្លាយ​ប្រេង​នៅ​តាម​បំពង់ប្រេង​ដែល​គេ​ស្គាល់​ថា "Keystone" ដែល​បាន​ធ្លាយ​ប្រេង​អស់ ៥ពាន់​ធុង​នៅ​ក្នុង​រដ្ឋ South Dakota ដែល​នៅ​ជិតខាង​នោះ។

សេចក្តីសម្រេច​ដែល​ត្រូវ​បាន​សម្រេច​ដោយ​គណៈកម្មការ​សេវា​សាធារណៈ Nebraskaនេះ​ទំនង​ជា​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ប្តឹងផ្តល់​នៅ​តុលាការ​ដោយ​ក្រុម​សកម្មជន​បរិស្ថាន ដែល​បាន​តស៊ូ​មតិ​អស់​រយៈពេល​ជិត​១ទសវត្សរ៍​មកហើយ ទៅ​លើ​គម្រោង​របស់​ក្រុមហ៊ុន TransCanada ពាក់ព័ន្ធ​នឹង​ប្រេង​ខ្សាច់​នៅ​ខេត្ត Alberta ប្រទេស​កាណាដា ដែល​ចង់​យក​ទៅ​ចម្រាញ់​នៅ​ក្នុង​សហរដ្ឋអាមេរិក។

ការ​បោះឆ្នោត​របស់​គណៈកម្មការ​នេះ​មិន​បាន​អនុម័ត​ទៅ​លើ​បណ្តាញ​បំពង់ប្រេង​ដែល​ស្នើ​ឡើង​ដោយ​ក្រុមហ៊ុន TransCanada នោះ​ទេ ប៉ុន្តែ​គម្រោង​ដែល​កែប្រែ​ខុស​ពី​នេះ​អាច​អស់​ថវិកា​ច្រើន​ជាង​នេះ​និង​ពិបាក​ក្នុង​ការ​សាងសង់។ នៅ​មិន​ទាន់​ច្បាស់​លាស់​ភ្លាមៗ​នៅ​ឡើយ​ទេ​ថា​សហគ្រាស​នេះ​នឹង​ធ្វើ​ទៅ​តាម​គម្រោង​ដែល​ខ្លួន​ពិចារណា​ថា​អាច​ផ្តល់​ផល​ចំណេញឬ​យ៉ាង​ណា។

កាល​ពី​ឆ្នាំ​២០១៥ រដ្ឋបាល​លោក អូបាម៉ា បាន​បដិសេធ​មិន​ឲ្យ​សាងសង់​បំពង់ប្រេង​នេះ​នោះ​ទេ ដោយ​និយាយ​ថា គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​អន់ថយ​ដល់​ភាព​ជា​អ្នក​ដឹកនាំ​សកលលោក​របស់​អាមេរិក​ទៅ​លើ​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

XS
SM
MD
LG