ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានទទួលជួបក្រុមរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការកាត់ទោសដកតំណែងប្រធានាធិបតី (impeachment managers) នៅដំណាក់ដំបូងបំផុតនៃនីតិវិធីនៃការកាត់ទោសដកតំណែងប្រធានាធិបតី Donald Trump នៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។ ក្រុមរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការកាត់ទោសដកតំណែងប្រធានាធិបតីនឹងធ្វើការអាននិងបង្ហាញជាផ្លូវការនូវបទចោទប្រកាន់ចំនួនពីរចំណុច។