ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា និង​រុស្ស៊ី​ចុះ​ហត្ថលេខា​​​អនុស្សារណៈយោគយល់​​គ្នា​លើ​ដែន​អាកាស​នៅ​ស៊ីរី


កងកម្លាំង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស​.រ.អា​ធ្វើ​ការ​ហោះ​ហើរ​ពី​លើ​ក្រុង Kobanii ខេត្ត Sanliurfa ជិត​ព្រំដែន​ប្រទេស​តួកគី និង​ស៊ីរី​។
កងកម្លាំង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស​.រ.អា​ធ្វើ​ការ​ហោះ​ហើរ​ពី​លើ​ក្រុង Kobanii ខេត្ត Sanliurfa ជិត​ព្រំដែន​ប្រទេស​តួកគី និង​ស៊ីរី​។

ក្រសួង​ការពារ​ជាតិ​ស.រ.អា​និយាយ​ថា​ កាល​ពី​ថ្ងៃ​អង្គារ​ប្រទេស​រុស្សី​ និង​ស.រ.អា​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់គ្នា​មួយ​អំពីសុវត្ថិភាពដែន​អាកាស​នៅ​ប្រទេស​ស៊ីរី។​

អ្នកនាំ​ពាក្យ​ម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ​ស.រ.អា​បាន​និយាយ​ថា​ «អនុស្សារណៈ​នេះ​បើក​ឲ្យ​មាន​ខ្សែ​គមនាគមន៍​មួយ​នៅ​នឹង​កន្លែង​ ដែល​បម្រើការ​ជា​បណ្តាញជំនួស» ​ក្នុង​ករណី​មាន​បញ្ហាខាង​គមនាគមន៍។​

ក្រុម​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ស.រ.អា​បាន​និយាយ​បញ្ជាក់​ថា ​គោលការណ៍​ណែនាំ​ខាង​អាកាស​ ដែលត្រូវបាន​បង្កើត​ឡើង​ជាមួយ​ប្រទេស​រុស្សី​មិនមែន​ជា​ផ្នែកមួយ​នៃ​កិច្ចព្រមព្រៀង​ទូលំទូលាយ​មួយ​អំពី​ ថា​តើ​ប្រទេស​ទាំងពីរ​អាច​ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បែបណា​នៅក្នុងប្រទេស​ស៊ីរី​ទេ។

គោលការណ៍​ណែនាំ​ទាំងនេះ​មាន​គោលដៅបញ្ចៀស​កុំ​ឲ្យ​យន្តហោះ​ស.រ.អា និង​រុស្សី​បុកគ្នា​លើ​ប្រទេស​ស៊ីរី ដែល​នៅ​ទីនោះ​ប្រទេស​ទាំង​ពីរ​កំពុង​បំពេញ​បេសកកម្ម​ទម្លាក់​គ្រាប់បែក។

មន្ត្រី​ស.រ.អា​ម្នាក់​បាន​និយាយ​ប្រាប់​វីអូអេ​ថា ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​នឹង​មាន​រួម​បញ្ចូល​ជម្រើស​រលកអាកាស​វិទ្យុ​សម្រាប់​គមនាគមន៍ ​និង​វិធានការ​សុវត្ថិភាព​ឯ​ទៀតៗ ដើម្បី​បែងចែក​ដែនអាកាស​នៅ​លើ​ប្រទេស​ស៊ីរី «ប្រកបដោយលក្ខណៈ​វិជ្ជាជីវៈ»។

ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា​បាន​យក​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេសស៊ីរី​ ដោយ​បាន​ធ្វើការ​វាយ​ប្រហារ​តាមអាកាស​ជាង​២.៦០០​លើក​មក​ហើយ​ ចាប់​តាំង​ពី​ខែកញ្ញា​ឆ្នាំ២០១៤​មក៕

XS
SM
MD
LG