ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្រ្តី​រុស្ស៊ី៖ ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​មាន​បំណង​យក​ឈ្នះ​រដ្ឋ​ឥស្លាម​នៅ​ស៊ីរី


ប្រធានាធិបតី​ Vladimir Putin និង​នាយក​រដ្ឋ​មន្រ្តី Dmitry Medvedev (រូប​ឆ្វេង)​ ពិភាក្សា​គ្នា​ក្នុង​ជំនួប​នៃ​ក្រុមប្រឹក្សា​រដ្ឋ​នៅ​ក្នុង​វិមាន Kremlin ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។
ប្រធានាធិបតី​ Vladimir Putin និង​នាយក​រដ្ឋ​មន្រ្តី Dmitry Medvedev (រូប​ឆ្វេង)​ ពិភាក្សា​គ្នា​ក្នុង​ជំនួប​នៃ​ក្រុមប្រឹក្សា​រដ្ឋ​នៅ​ក្នុង​វិមាន Kremlin ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។

កាល​ពី​ថ្ងៃ​សៅរ៍​ លោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​រុស្សី​បាន​និយាយ​ថា​ គោលដៅ​យោធា​របស់​ប្រទស​រុស្សី​ក្នុង​ប្រទេស​ស៊ីរី​គឺ​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​និង​យក​ជ័យជំនះ​លើ​ពួក​រដ្ឋ​ឥស្លាម ​ហើយ​មិនមែន​ជា​ការ​រក្សា​ទុក​ប្រធានាធិបតី Bashar al-Assad ក្នុង​តំណែង​ទេ។​

នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍​ Rossiya ​លោក​ Dmitry Medvedev បាន​មាន​ប្រសាសន៍​ថា ​វា​មិន​សំខាន់​ចំពោះ​ប្រទេស​រុស្ស៊ី​នោះ​ទេ​ ចំពោះ​អ្នក​ដែល​ដឹកនាំ​ប្រទេស​ស៊ីរី​ក្នុង​ពេល​អនាគត​នោះ​ ដរាបណា​មិនមែន​ជា​ពួក​រដ្ឋ​ឥស្លាម។​ លោក​បាន​និយាយ​ថា «រដ្ឋាភិបាល​ដែល​នឹង​ដឹកនាំ​ប្រទេស​ស៊ីរី​ក្នុង​ពេល​អានាគត​គួរ​តែ​ជា​រដ្ឋាភិបាល​ស៊ីវិល័យ ​និង​ត្រឹមត្រូវ​តាម​ច្បាប់​មួយ»។

លោក Medvedev បាន​និយាយ​ថា​ ស.រ.អា.​ និង​រដ្ឋ​ឯទៀតៗ​គួរ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នយោបាយ។ កាល​ពី​មួយ​ថ្ងៃ​មុន​នេះ​ លោក​ Medvedev បាន​រិះគន់​ស.រ.អា.​នៅ​ក្នុង​បទ​សម្ភាស​មួយ​ទៀត​តាម​ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​រុស្សី​អំពី​ការ​បដិសេធ​របស់​អាមេរិកាំង​មិន​ព្រម​ធ្វើ​ការ​ចរចា​ជាមួយ​ប្រទេស​រុស្សី​ និង​ប្រទេស​ស៊ីរី។ លោក​បាន​ហៅ​គោលជំហរ​របស់​ស.រ.អ.​នេះ​ថា «ភ្លីភ្លើ» ​ហើយ​លោក​បាន​និយាយ​ថា​យុទ្ធនាការ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា. «សឹង​តែ​ស្មើ​នឹង​សូន្យ»។

ក្រសួង​ការពារ​ប្រទេស​រុស្សី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃសៅរ៍​ថា​ យន្តហោះ​នៃ​កង​ទ័ពអាកាស​របស់​ខ្លួន​បាន​ហោះ​ចេញ​ទៅ​ធ្វើ​ការ​វាយ​ប្រហារ​៣៦​លើក​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​បាន​ទម្លាក់​គ្រាប់​បែក​ត្រូវ​ចំ​ទីដៅ​របស់​ពួក​រដ្ឋ​ឥស្លាម​ចំនួន​៤៩​នៅ​ក្នុង​ក្រុង Hama ក្រុង Idlib ក្រុង Latakia ក្រុង​ដាម៉ាស និង​ក្រុង Aleppo៕

XS
SM
MD
LG