ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អាមេរិក​ផ្សព្វផ្សាយ​វីដេអូ​ឃ្លីប​​ នៃ​ការ​ប៉ះទង្គិច​គ្នា​​រវាង​យន្តហោះ​ចម្បាំង​រុស្ស៊ី​ និង​យន្តហោះ​ដ្រូន​អាមេរិក


មន្ទីរបញ្ចកោណបាននិយាយថា រូបថតចេញពីវីដេអូនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ បង្ហាញពីយន្តហោះ Su-27 របស់រុស្សី ចូលទៅខាងក្រោយដ្រូន MQ-9 ហើយចាប់ផ្តើមបញ្ចេញឥន្ធនៈនៅពេលវាឆ្លងកាត់លើសមុទ្រខ្មៅ។
មន្ទីរបញ្ចកោណបាននិយាយថា រូបថតចេញពីវីដេអូនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ បង្ហាញពីយន្តហោះ Su-27 របស់រុស្សី ចូលទៅខាងក្រោយដ្រូន MQ-9 ហើយចាប់ផ្តើមបញ្ចេញឥន្ធនៈនៅពេលវាឆ្លងកាត់លើសមុទ្រខ្មៅ។

យោធា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ បាន​ផ្សព្វផ្សាយ​វីដេអូ​ឃ្លីប​មួយ ស្តី​ពីការ​ស្ទាក់​ចាប់របស់​យន្តហោះយោធា​រុស្ស៊ី ដែល​ធ្វើ​ឱ្យយន្តហោះឈ្លបការណ៍ដ្រូន​គ្មាន​មនុស្ស​បើក​របស់អាមេរិក​មួយ​គ្រឿង​ធ្លាក់​ចូលទៅ​ក្នុង​សមុទ្រ​ខ្មៅ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។​ ​

វីដេអូ​នេះ​បាន​បង្ហាញ​ថា​ យន្តហោះ​រុស្ស៊ី​មួយ​គ្រឿង​ម៉ាក Sukhoi Su-27 បាន​បង្ហូរ​ប្រេងទៅ​លើ​យន្តហោះ​ដ្រូន​អាមេរិក​ម៉ាក MQ-9​ ​ពី​ផ្នែក​ខាង​ក្រោយ ហើយ​ក៏​បាន​ហោះ​ពីលើ​បង្ហួស​ទៅផ្នែក​ខាង​មុខ។

US Air Force MQ-9 Camera Footage: Russian Su-27 Black Sea Collision
សូម​រង់ចាំ

No media source currently available

0:00 0:00:42 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ពេល​នោះ​ក៏​មាន​យន្តហោះរុស្ស៊ី​មួយ​គ្រឿង​ទៀតម៉ាក​ដូច​គ្នា​ក៏​បាន​មក​ដល់​ តែ​រូប​ភាព​វីដេអូមិន​បាន​ឃើញ​ទេ​នៅ​ពេល​នោះ​ ប៉ុន្តែ​យោធា​អាមេរិក​ថា​ ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ទី​២​នេះ បាន​បុក​ជា​មួយ​នឹង​ដ្រូន​របស់​អាមេរិក​។​ ​

រូប​ភាព​ចុងក្រោយ​ពី​វីដេអូ​ ដែល​គេឃើញ​ឡើង​វិញ​បង្ហាញ​ថា​ ស្លាប​កង្ហារ​ម្ខាង​របស់​យន្តហោះ​ដ្រូន​អាមេរិក​នោះ ​កំពិត​វៀច​មួយ​ចំហៀង។​ ​

វីដេអូ​នេះ​ត្រូវ​បានចេញ​ផ្សាយ​មួយ​ថ្ងៃ​ក្រោយ​ ក្រោយ​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​ ​លោក​ Lloyd Austin បាន​និយាយ​ជា​មួយ​សមភាគី​លោក​ គឺ​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី​អំពី​ការប៉ះទង្គិច​គ្នា​នោះ។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ លោក​ Lloyd Austin​ ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ​ក្រោយ​ប្រកាស​ថា​ លោក​ទើប​តែបញ្ចប់​ការ​និយាយ​តាម​ទូរស័ព្ទ​ជា​មួយរដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ លោក​Sergei Shoigu​ ថា៖ «សហរដ្ឋ​អាមេរិក​នឹង​បន្តការ​ហោះហើរ​និង​ធ្វើ​ប្រតិបត្តិការ​នៅគ្រប់​ទី​កន្លែង​ ដែល​ច្បាប់អន្តរជាតិ​អនុញ្ញាត​ ហើយ​នេះ​ក៏​ជា​ការ​ទទួល​ខុសត្រូវ​ផង​ដែរ​របស់​រុស្ស៊ី ដើម្បី​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​យន្តហោះ​យោធា​របស់​ខ្លួន​ ​ក្នុង​លក្ខណៈមាន​សុវត្ថិភាព​និង​ប្រកប​ដោយ​វិជ្ជាជីវៈ​មួយ»។

ក្រុម​មន្ត្រី​អាមេរិក​និយាយ​ថា​ នេះ​ជា​ការ​និយាយ​តាម​ទូរស័ព្ទរវាង​មេដឹកនាំ​ការពារជាតិ​នៃ​ប្រទេស​ទាំង​២​ ចាប់​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០២២​មក៕

XS
SM
MD
LG