លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា សហរដ្ឋអាមេរិកបានតាំងចិត្តធ្វើការជាមួយប្រទេសសេរ៉ាលេអូន លីប៉េរីយ៉ា និងជាមួយគូអន្តរជាតិផ្សេងទៀតដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនូវជំងឺអេបូឡាដែលបាននាំឲ្យមានការសម្លាប់មនុស្សជាង១ពាន់នាក់នៅក្នុងតំបន់អាហ្វ្រិកខាងលិច។
សេតវិមានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីអូបាម៉ា បានសង្កត់ការតាំងចិត្តរបស់លោកនៅក្នុងការសន្ទនាទូរស័ព្ទដាច់ៗពីគ្នាកាលពីថ្ងៃព្រហស្បតិ៍ជាមួយលោកស្រីប្រធានាធិបតី Ellen Johnson Sirleaf នៃប្រទេសលីប៉េរីយ៉ានិងប្រធានាធិបតី Ernest Bai Koroma នៃប្រទេសសេរ៉ាលេអូន។
លោកប្រធានាធិបតី ក៏បានចូលរួមរំលែកទុកដល់អ្នកដែលបានស្លាប់ដោយសារមេរោគនោះផងដែរ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានបញ្ជាឲ្យសមាជិកក្រុមគ្រួសារបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុង Freetown នៃប្រទេសសេរ៉ាលេអូនឱ្យចាកចេញ៕