ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​សហរដ្ឋ​អាមេរិក គាំទ្រ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​ទី២


ស្លាកសញ្ញា​ដែល​មាន​សញ្ញា​ព្រួញ​បង្ហាញ​ទិសដៅ​នៅ​ខាងក្រោម បង្ហាញ​អំពី​កន្លែង​ដែល​ត្រូវ​ទៅ​ដើម្បី​ចុះ​​ឈ្មោះ​ណាត់​ពេល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ នៅឯ​មន្ទីរពេទ្យ Edward នៅ​ក្រុង Naperville រដ្ឋ Illinois នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ស្លាកសញ្ញា​ដែល​មាន​សញ្ញា​ព្រួញ​បង្ហាញ​ទិសដៅ​នៅ​ខាងក្រោម បង្ហាញ​អំពី​កន្លែង​ដែល​ត្រូវ​ទៅ​ដើម្បី​ចុះ​​ឈ្មោះ​ណាត់​ពេល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ នៅឯ​មន្ទីរពេទ្យ Edward នៅ​ក្រុង Naperville រដ្ឋ Illinois នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

គណៈកម្មការ​មួយ​របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បត៍ បាន​ផ្តល់ការគាំទ្រ​ឲ្យ​ប្រើ​គ្រាអាសន្ន​នូវ​វ៉ាក់សាំង​កូវីដ​១៩ ​ទី២។

គណៈកម្មការ​ទីប្រឹក្សា​ជំនាញ​ឯករាជ្យ​របស់​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ម្ហូប​អាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក បាន​បោះឆ្នោត បន្ទាប់ពី​ការពិភាក្សា​អស់រយៈពេល​៧ម៉ោង​ដើម្បី​ផ្តល់​អនុសាសន៍​ពីការប្រើ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ធ្វើ​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ Moderna របស់​សហរដ្ឋ​អាមេរិក មួយ​សប្តាហ៍​បន្ទាប់ពី​និយ័តករ​សហព័ន្ធ​បាន​អនុញ្ញាតិ​ឲ្យ​ប្រើ​វ៉ាក់សាំងទី១​សម្រាប់​ប្រើប្រាស់ក្នុង​គ្រា​អាសន្ន។

លោក​វេជ្ជបណ្ឌិត Hayley Gans នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Stanford បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា «ភស្តុតាង​ដែល​ត្រូវ​បាន​សិក្សា​យ៉ាង​លម្អិត​អំពី​វ៉ាក់សាំង​នេះ មាន​ច្រើនជាង​បញ្ហា​ដែល​យើង​បាន​ឃើញ»។

លោក Steven Hahn ស្នងការ​នៃ​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ម្ហូបអាហារ​និង​ឱសថ​ បាន​និយាយ​កាលពី​យប់​ថ្ងៃ​ព្រហស្សតិ៍​ថា ទីភ្នាក់ងារ​នេះ នឹង​អនុញ្ញាតិ​ឲ្យ​ប្រើ​វ៉ាក់សាំង​នេះ​យ៉ាង​ឆាប់រហ័ស​ប្រហែល​អាច​នៅ​ថ្ងៃ​សុក្រ​នេះ។

ព័ត៌មាននេះ កើតមាន​ឡើង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក បាន​កត់​ត្រា​ចំនួន​មនុស្ស​ស្លាប់​ជិត​៣សែន ​១ម៉ឺន​នាក់​ដោយសារ​វីរុស​នេះ។ នេះ​បើ​តាម​ទិន្ន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins ។ មាន​ការឆ្លង​ជាង​១៧​លាន​ករណី​នៃ​ជំងឺ​កូវី ដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

បន្ទាប់​ពី​ទទួល​ការយល់ព្រម​ឲ្យ​ប្រើប្រាស់ ក្រុម​ហ៊ុន Moderna នឹង​ចាប់ផ្តើម​ចែកចាយ​វ៉ាក់សាំង​ជិត​៦លាន​ដូស​ ដោយ​មាន​គម្រោងចាក់​ឲ្យ​បុគ្គលិក​សុខាភិបាល​និង​អ្នក​ធ្វើ​ការ​នៅ​កន្លែង​ថែទាំ​មនុស្ស​ចាស់​មុនគេ៕

XS
SM
MD
LG