ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​យល់ស្រប​នឹង​ការ​ហៅ​​ប្រធានាធិបតី​​ចិន​​ថា​ជាជន​ផ្តាច់ការ


រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Antony Blinken ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣។ (REUTERS)
រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Antony Blinken ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣។ (REUTERS)

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បានហៅ​ប្រធានាធិបតី​ចិនលោក ​Xi Jinping​ ថា​ជា​ជន​ផ្តាច់​ការ​ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ រដ្ឋមន្ត្រី​មន្ត្រី​ការបរទេស​អាមេរិក​ លោក​ Antony Blinken ​បាន​លើក​ឡើង​ថា​ លោក​យល់ស្រប​ជា​មួយ​នឹង​ការវាយតម្លៃដូច​នេះ។ ​

លោក Blinken​ ដែល​បាន​ជួប​ជា​មួយ​លោកXi ​និង​មេដឹកនាំ​ជាន់​ខ្ពស់​ចិន​ដទៃ​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន ​ដើម្បី​ពិភាក្សាពី​ទំនាក់ទំនងដ៏​រកាំរកូស​រវាងប្រទេស​ទាំង​ពីរ បាន​ប្រាប់កម្មវិធី​ «Face the Nation» ​របស់​ទូរទស្សន៍ CBS​ ថា​ «លោក​ប្រធានាធិបតីតែង​តែ​និយាយ​ដោយ​ស្មោះត្រង់ គឺ​លោក​និយាយត្រង់​ ច្បាស់លាស់ ហើយ​និយាយ​តំណាង​យើង​គ្រប់គ្នា»។

លោក​ Biden បាន​ហៅ​លោក​ Xi ថា​ជា​ជន​ផ្តាច់ការ​ នៅ​ក្នុង​ពិធី​រៃអង្គាស​ប្រាក់​នៃ​កម្មវិធី​នយោបាយ​មួយ​ ហើយ​ប្រទេស​ចិន​បានធ្វើ​ប្រតិកម្ម​តបត​វិញ​យ៉ាង​លឿន ដោយ​និយាយ​ថា​ ការ​ថ្លែង​របស់​លោក Biden នោះ​ គឺជា«​ការបង្កហេតុ​ខាង​នយោបាយ​ដ៏​ខ្លាំង​មួយ»​។​

ការ​ថ្លែង​របស់​លោក​ Biden នោះ​កើត​ឡើង​តែ​២បី​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​លោក Blinken ទើប​ត្រឡប់​មក​ពី​ក្រុង​ប៉េកាំង​វិញ​ ដែល​នៅ​ទី​នោះ​លោក​បាន​ជួប​ជា​មួយ​មន្ត្រី​ចិនជា​ច្រើន​រូប​ ដើម្បី​ពិភាក្សា​គ្នាអំពីទំនាក់ទំនង​ពាណិជ្ជកម្ម​ ការ​បង្ហោះ​បាឡុង​ចារកម្ម​របស់​ចិនលើ​ទឹកដី​អាមេរិក កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ​ដែល​ត្រូវ​លោក Biden​ បញ្ជា​ឱ្យបាញ់​ទម្លាក់​ ​ការ​ធ្វើនាវាចរណ៍​ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់​ និង​រឿង​មួយ​ចំនួន​ផ្សេងទៀត។​

លោក ​Blinken បាន​ប្រាប់​ទូរទស្សន៍​ CBS​ ដូច​នេះ​ថា៖​ «ប៉ុន្តែ​រឿង​មួយដែល​ខ្ញុំ​បាននិយាយ​ទៅ​កាន់​សមភាគី​ចិន​របស់​ខ្ញុំ​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំនោះ​គឺ​ថា ​យើង​នៅតែ​បន្តធ្វើនិង​និយាយ​នូវ​អ្វី​ដែលធ្វើ​ឱ្យ​ចិន​មិន​សប្បាយ​ចិន​ គឺដូច​គ្នា​ ​ទៅ​នឹង​អ្វីដែល​ចិននឹង​នៅ​តែ​បន្ត​ធ្វើ​និង​និយាយ​នូវ​អ្វី​ដែល​អាមេរិក​មិន​ពេញ​ចិត្តដែរ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG