ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ប្រាប់​ចិន​ថា ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង «សំខាន់​ជាង​អ្វីៗ​ទាំង​អស់»


លោក​ប្រធានាធិបតី Moon Jae-in (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Xi Jinping មុន​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី Moon Jae-in (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Xi Jinping មុន​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​ប្រាប់​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា វា​មាន «សារៈសំខាន់ជាង​អ្វីៗ​ទាំង​អស់» នៅ​ក្នុង​ការ​រក្សា​សន្ទុះ​សម្រាប់​ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង។

កូរ៉េ​ខាង​ជើង​បាន​កំណត់​យក​ចុង​ឆ្នាំ​នេះ​ជា​កាល​បរិច្ឆេទ​ផុត​កំណត់​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​អ្វី​ដែល​ខ្លួន​និយាយ​ថា​ជា​គោល​នយោបាយ​បែប​បង្ក​ជម្លោះ ស្រប​ពេល​ដែល​មាន​ភាព​ជាប់​គាំង​នៃ​កិច្ច​ប្រឹងប្រែង​របស់​ភាគី​ទាំង​ពីរ​ដើម្បី​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​បង្កើត​សន្តិភាព​ជា​យូរ​អង្វែង។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ជួប​ប្រជុំ​គ្នា ៣ លើក​រួច​មក​ហើយ​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ មក ប៉ុន្តែ​គេ​មិន​ឃើញ​មាន​ដំណើរ​វិវឌ្ឍ​ណា​សំខាន់​ណា​មួយ​នៅ​ក្នុង​ការ​ចរចា​នេះ​ទេ ស្រប​ពេល​ដែល​កូរ៉េ​ខាង​ជើង​ទាមទារ​ឲ្យ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​មក​លើ​ខ្លួន​ជា​មុន​សិន។

ប្រទេស​ចិន​គឺ​ជា​ប្រទេស​គាំទ្រ​ផ្នែក​ការទូត និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​លោក Moon Jae In បាន​និយាយ​ដោយ​ត្រង់ៗ​តែ​ម្ដង​ជាមួយ​នឹង​លោក Xi Jinping អំពី​សារៈសំខាន់​នៃ​ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង។

អ្នកស្រី Ko Min Jung អ្នក​នាំ​ពាក្យ​របស់​លោក Moon Jae In បាន​បញ្ជាក់​ថា លោក Xi Jinping បាន​និយាយ​ថា មនុស្ស​ភាគ​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានការណ៍​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ។

អ្នកស្រី​ស្រង់​សម្ដី​របស់​លោក Xi Jinping ដែល​បាន​និយាយ​ដូច្នេះ​ថា៖ «ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូង​គួរតែ​ប្រមូល​កម្លាំង​ដើម្បី​ជួយ​ប្រទេស​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក​ឲ្យ​រក្សា​នូវ​សន្ទុះ​នៃ​ការ​ចរចា»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG