ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​និយាយ​ថា​ ការ​​កែប្រែ​លើ​​បញ្ហា​សង្គម​ នឹង​ត្រូវ​លុបចេញ​ពី​​កញ្ចប់​ថវិកា​​ការពារជាតិ


រូបឯកសារ៖ មន្ទីរបញ្ចកោណ ដែល​ជា​ទីស្នាក់ការ​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០០២។
រូបឯកសារ៖ មន្ទីរបញ្ចកោណ ដែល​ជា​ទីស្នាក់ការ​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០០២។

ទី​ប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋ​អាមេរិក​ លោក​ Jake Sullivan​ បាន​ព្យាករណ៍​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​ ព្រឹទ្ធសភា​អាមេរិក​ ដែល​គ្រប់គ្រង​សំឡេង​ភាគច្រើន​ដោយ​គណបក្ស​ប្រជាធិបតេយ្យ នឹងដក​ចេញ​គោលនយោបាយ​សង្គម​ ពី​វិធានការនៃ​ការ​ចំណាយ​ការពារ​ជាតិ​ប្រចាំ​ឆ្នាំ​របស់​អាមេរិក​ ​ ដែល​ត្រូវ​បាន​អនុម័ត​យល់​ព្រម​រួច​ហើយ​ដោយ​រដ្ឋសភា​ ដែល​គ្រប់គ្រង​សំឡេង​ភាគ​ច្រើន​ដោយ​គណបក្ស​សាធារណរដ្ឋ។​ ​

រដ្ឋសភា​អាមេរិក​កាល​ពី​សប្តាហ៍មុន​ បាន​អនុម័ត​យល់​ព្រម​នូវ​កញ្ចប់​ថវិកា​ការពារជាតិ ​ដែល​មានទឹកប្រាក់​៨៨៦​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​សំឡេង​ប្រកៀក​ប្រកិត​គ្នា​ សម្រាប់ឆ្នាំ​សារពើពន្ធ​ថ្មី​ ដែល​នឹង​ចាប់​ផ្តើមពី​ថ្ងៃ​ទី​១​ ខែ​តុលាខាងមុខ​នេះ​តទៅ​ ប៉ុន្តែបាន​យល់ស្រប​តាម​ការ​ទាមទារ​ ពី​សមាជិក​រដ្ឋសភា​ប្រកាន់តឹងមួយ​ចំនួន​ នៃ​គណបក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស​អភិរក្សនិយម​ ដើម្បី​ដាក់​បញ្ចូល​ជំពូក​មួយ​ចំនួន​ ​ដែលដាក់​កម្រិត​ដល់​ការ​អនុញ្ញាត​ការ​ពន្លូតកូន​ សម្រាប់​កងយោធា​អាមេរិក​មួយ​ចំនួន​ ​ ក៏​ដូច​ជាកាត់​ចេញ​ការ​ថែទាំ​ព្យាបាល​ការ​ប្តូរភេទ និងការ​បណ្តុះ​បណ្តាលចម្រុះ​ផ្សេងៗ​មួយ​ចំនួន​ផង​ដែរ។​ ​ ​

លោក​ Sullivan បាន​ថ្លែង​ប្រាប់​កម្មវិធី​ «State of the Union​»​ របស់ទូរទស្សន៍​CNN​ថា​ ទម្រង់​ខ្លឹម​សារ​ច្បាប់​ដែល​ត្រូវ​បាន​អនុម័តដោយ​រដ្ឋសភា​អាមេរិករួច​ហើយនោះ​ ​នឹង​មិនអាច​ត្រូវ​បាន​បញ្ចូន​ទៅឱ្យ​លោក​ប្រធានាធិបតី​ចុះ​ហត្ថលេខា​ឡើយ។​ ​

សភា​អាមេរិកបាន​យល់ស្រប​គ្នា​លើ​កិច្ចព្រមព្រៀងដ៏​ទូលំទូលាយ​មួយ​ ស្តី​ពីការ​ចំណាយ​ខាង​ការពារ​ជាតិ​អស់​រយៈពេល៦​ទសវត្សរ៍​រួច​មកហើយ​ ដោយចាត់ទុក​ថា​វា​ជាបញ្ហា​សន្តិសុខ​ជាតិ ដើម្បី​ការពារ​ប្រទេសអាមេរិក​ទាំង​មូល។ ប៉ុន្តែក្រុម​សមាជិក​រដ្ឋសភា​ប្រកាន់​តឹងមួយ​ចំនួន​តូច​ នៃ​គណបក្ស​សាធារណរដ្ឋ​ ​បាន​ជំរុញឱ្យ​មាន​ការ​បោះឆ្នោតលើ​គោលនយោបាយ​សង្គម ដែល​គេ​ចង់​ឱ្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បញ្ចប់រឿងនេះ ​ដោយ​ដកចេញ​ពី​កញ្ចប់​ថវិកា​ចំណាយ​របស់​ខ្លួន៕

XS
SM
MD
LG