ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ស.រ.អា.​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្រុង Tikrit


យោធា​អ៊ីរ៉ាក់​ត្រៀម​វាយ​ប្រហារ​ទីតាំង​របស់​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ក្រុង​ Tikrit ដែល​មាន​ចម្ងាយ​១៣០គ.ម​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​បាកដាដ​ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។
យោធា​អ៊ីរ៉ាក់​ត្រៀម​វាយ​ប្រហារ​ទីតាំង​របស់​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ក្រុង​ Tikrit ដែល​មាន​ចម្ងាយ​១៣០គ.ម​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​បាកដាដ​ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។

កងទ័ព​អ៊ីរ៉ាក់​បាន​បើក​កិច្ច​ប្រតិបត្តិការដើម្បី​ដណ្តើម​យក​ទីក្រុង​ Tikrit មក​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​យន្តហោះ​ចំបាំង​មក​ពី​កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​លើ​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាមនៅ​ក្នុង​ទីក្រុង​នោះ។

​មន្រ្តី​យោ​ធា​អ៊ី​រ៉ាក់​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ AP ថា ​ការ​ប្រយុទ្ធ​គ្នា​បាន​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើងនៅពេល​ដែល​កង​ទ័ព​អ៊ី​រ៉ាក់​និង​កងទ័ព​ពិសេស​បាន​រុល​ទៅ​កាន់​កណ្តាល​ក្រុង Tikrit ​ដែល​ជា​ទីក្រុង​កំណើត​របស់​សាដាម ​ហ៊ូ​សេន។

យន្តហោះ​ចម្បាំង​អ៊ីរ៉ាក់​ក៏​បាន​វាយ​ប្រហារ​លើ​ទី​តាំង​របស់​ក្រុម​រដ្ឋ​អ៊ី​ស្លាម​ក្នុង​ទីក្រុង Tikrit ដែរ។

​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​ក្រុម​ចម្រុះ​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​នាយក​រដ្ឋ​មន្រ្តី​អ៊ីរ៉ាក់ Haider al-Abadi ​បាន​ស្នើ​សុំ​ការ​គាំទ្រការ​វាយ​ប្រហារ​អស់​រយៈ​ពេល​មួយ​ខែ​ដើម្បី​ដណ្តើម​យក​តំបន់​យុទ្ធសាស្រ្ត​នេះ​មក​វិញ។​

លោក James Terry មេបញ្ជាការ​សហរដ្ឋ​អាមេរិក​ដែល​បញ្ជា​កងទ័ព​ចម្រុះ​និយាយ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​នឹង​ធ្វើ​ឲ្យ​កងទ័ព​អ៊ីរ៉ាក់​បណ្តេញ​ជន​សកម្មប្រយុទ្ធចេញ​ពី​ទីក្រុង​នោះ៕

XS
SM
MD
LG