ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​សហរដ្ឋអាមេរិក​ប្រឈម​នឹង​សម្ពាធ​ជុំវិញ​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា


នាង Shala Shamim មក​ពី​មជ្ឈមណ្ឌល​សាសនា​ឥស្លាម​ក្នុង​រដ្ឋ Maryland (រូប​ឆ្វេង) និង​លោក Karim Yakub ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ២០១៥​មក​ កំពុង​ធ្វើ​ការ​តស៊ូ​មតិ​សម្រាប់​ជន​ភៀស​ខ្លួន​នៅ​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ដោយ​គ្មាន​សញ្ញា​បង្ហាញ​ពី​ការ​បញ្ចប់​វិបត្តិ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នោះ​ ពួក​មេ​ដឹកនាំ​សាសនា​ និង​ក្រុម​តស៊ូមតិ​កាល​ពី​ថ្ងៃអង្គារ​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​សភា​សហរដ្ឋ​អាមេរិក​ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​សមាជិក​សភា​សហរដ្ឋអាមេរិក​ពន្លឿន​សណើ​ច្បាប់​ ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ និង​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ជនជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​បាន​ល្អ​ជាង​មុន។

ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់​ឈ្មោះ Karim Yakub ដែល​បាន​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ២០១៥​មក​បាន​និយាយ​ថា «សហរដ្ឋ​អាមេរិក​មាន​អំណាច​ ហើយ​មាន​តែ​អាមេរិក​តែ​មួយ​ប៉ុណ្ណោះ​អាច​បញ្ឈប់​អំពើ​ប្រល័យ​ពូជសាសន៍​នេះ​បាន»។

នាង Shala Shamim មក​ពី​មជ្ឈមណ្ឌល​សាសនា​ឥស្លាម​ក្នុង​រដ្ឋ Marylandបាន​សួរ​ថា​ «ហេតុអ្វី​បាន​ជា​អាមេរិក​មិន​ដាក់​សម្ពាធ?​ បញ្ឈប់​ជំនួយ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដាក់​ទណ្ឌកម្ម​លើ​ពួកគេ។ មាន​វិធី​ច្រើន​ណាស់​ដើម្បី​ដាក់​សម្ពាធ​លើ​ពួកគេ​បាន»។ សំណើ​នានា​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ស្នើ​ទៅ​សភា​និង​ព្រឹទ្ធសភា​ឲ្យ​កំណត់​ជំនួយ​

យោធា​របស់​សហរដ្ឋ​អាមេរិក​ទៅរ​ដ្ឋាភិបាល​ទីក្រុង​ណៃពិដោ​ និង​ដាក់​ការ​រឹតត្បិត​លើ​ពាណិជ្ជកម្ម​នាំចេញ​គុជ​និង​ត្បូង​ទទឹម​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ត្រូវ​បាន​គេស្គាល់​ថា​ជា​ប្រទេស​មីយ៉ាន់ម៉ា។
សំណើ​ច្បាប់​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ធ្វើ​ការ​ផ្លាស់ប្តូរ​របប​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញលេញ​ អនុញ្ញាត​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​រត់​ចេញ​ពី​ផ្ទះ​សម្បែង​អាច​ត្រឡប់​មក​ផ្ទះ​របស់​ពួកគេ​វិញ​ អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្ស​ធម៌​អាចចូល​ទៅ​ដល់​តំបន់ប៉ះ​ពាល់​នានា អនុញ្ញាត​ឲ្យ​ពួក​ជនជាតិ​រ៉ូហ៊ីងយ៉ា​ចូល​ជា​សញ្ជាតិ​មីយ៉ាន់ម៉ា​ពេញលេញ​ និង​ត្រូវ​ទទួល​ខុសត្រូវ​លើ​ទង្វើ​បោស​សម្អាត​ជាតិសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​អំពើ​ប្រល័យ​ពូជសាសន៍​នេះ៕

XS
SM
MD
LG