ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​ថា ប្រទេស​កាតា​ពិបាក​ធ្វើ​តាម​ការ​ទាមទារ​របស់​ប្រទេស​អារ៉ាប់​ទាំង ៤


លោក Rex Tillerson រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ថ្លែង​អំពី​បញ្ហា​ប្រទេស​កាតា​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ប្រទេស​កាតា​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ទៅ​តាម​ការ​ទាមទារ​មួយ​ចំនួន​ដែល​ប្រទេស​អារ៉ាប៊ី​សាអូឌីត និង​ប្រទេស ៣ ផ្សេង​ទៀត ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត ដាក់​ឲ្យ​រដ្ឋាភិបាល​កាតា​ធ្វើ​តាម។ លោក Tillerson ក៏​បាន​ជំរុញ​ផង​ដែរ​ថា ភាគី​ទាំង​សង​ខាង​គួរតែ​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ការទូត​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​នេះ។

ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ប្រទេស​កាតា​បដិសេធ​នូវ​ការ​ទាមទារ​របស់​ប្រទេស​អារ៉ាប់​ទាំង ៤ នេះ លោក Tillerson បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​លោក​ថា៖ «មាន​ចំណុច​សំខាន់​មួយ​ចំនួន ដែល​ផ្ដល់​នូវ​មូលដ្ឋាន​សម្រាប់​ការ​ចរចា​បន្ត​ទៅ​មុខ ដើម្បី​ឈាន​ទៅ​ដល់​ការ​ស្វែង​រក​ដំណោះស្រាយ‍»។

លោក Tillerson មិន​បាន​និយាយ​ថា ចំណុច​សំខាន់ៗ​អ្វី ដែល​លោក​គិត​ថា ប្រទេស​អេហ្ស៊ីប បារ៉ែន អេមីរ៉ាត​អារ៉ាប់រួម និង​ប្រទេស​អារ៉ាប៊ីសាអូឌីត អាច​ឈាន​ដល់​ការ​ព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​កាតា​នោះ​ទេ។

ប្រទេស​អារ៉ាប់​ទាំង ៤ ដែល​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​កាតា កាល​ពី​ជាង​ពីរ​សប្ដាហ៍​មុន ផ្អែក​លើ​ហេតុផល​ដែល​ថា ប្រទេស​កាតា​គាំទ្រ​អំពើ​ភេរវកម្ម​នៅ​ក្នុង​តំបន់​នោះ បាន​ផ្ញើ​ការ​ទាមទារ​ចង់​បាន​របស់​ពួកគេ​ទៅ​ឲ្យ​ប្រទេស​កាតា កាល​ពី​សប្ដាហ៍​មុន តាម​រយៈ​ប្រទេស​គុយវ៉ែត ដែល​ជា​អ្នក​សម្របសម្រួល។

ការ​ទាមទារ​ទាំង​នោះ​មាន​ដូចជា ប្រទេស​កាតា​បិទ​បណ្ដាញ​ទូរទស្សន៍ Al Jazeera បញ្ចប់​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​មួយ​ចំនួន ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម ផ្ដាច់​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ បិទ​មូលដ្ឋាន​យោធា​តួកគី​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ជា​ដើម៕

XS
SM
MD
LG