ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​រាយការណ៍​ថ្មី​មួយ​នៅ​ក្នុង​សរអា​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នៅ​ក្នុង​ប្រតិបត្តិការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​របស់​​​អាមេរិក

ក្រុម​ប្រឹក្សាភិបាល​ BBG​ ជា​អ្នក​គ្រប់​គ្រង​ វិទ្យុ​សម្លេង​ស.រ.អា​ ដែល​មាន​កម្មវិធី​ផ្សាយ​តាម​គេហទំព័រ​ វិទ្យុ​ទូរទស្សន៍​ និង​ឧបករណ៍​ចល័ត​ ដែល​មាន ៤៥​ ភាសា​ ទៅ​ជូន​អ្នក​តាម​ដាន ​និង​ស្តាប់​ប្រមាណ​ ១៦៤​ លាន​នាក់​នៅ​ពាស​ពេញ​ពិភពលោក​ក្នុង​មួយ​សប្តាហ៍ៗ។​

សេចក្តី​រាយការណ៍​ថ្មី​មួយ​នៅ​ក្នុង​ស.រ.អា​និយាយ​ថា​ រដ្ឋាភិបាល​គួរ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នៅ​ក្នុង​ប្រតិបត្តិការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​របស់​ខ្លួន​ ដើម្បី​គាំទ្រ​គោលដៅ​នៃ​គោល​នយោបាយ​ការបរទេស​របស់​ស.រ.អា ​និង​ផល​ប្រយោជន៍​យុទ្ធសាស្រ្ត​អាមេរិកាំង។​

សេចក្តី​រាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ ត្រូវ​បាន​រៀប​រៀង​ឡើង​ភាគ​ច្រើន​ដោយ​អតីត​មន្រ្តី​នៃ​ក្រុម​ប្រឹក្សាភិបាល​នៃ​កម្មវិធី​ផ្សព្វផ្សាយ​ព័ត៌មាន​ ហៅ​ Broadcasting​ Board​ of Governors​ ឬ​ BBG​ និង​សាខា​មួយ​របស់​ខ្លួន​ទៀត​ឈ្មោះ​ Radio​ Free​ Europe​ ឬRadio​ Liberty​ ដែលជា​អង្គភាព​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដែល​តម្រង់​ទិសដៅ​ទៅ​រក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​ នៅ​សម័យ​សង្គ្រាម​ត្រជាក់។​

ក្រុម​ប្រឹក្សាភិបាល​ BBG​ ជា​អ្នក​គ្រប់​គ្រង​ វិទ្យុ​សម្លេង​ស.រ.អា​ ដែល​មាន​កម្មវិធី​ផ្សាយ​តាម​គេហទំព័រ​ វិទ្យុ​ទូរទស្សន៍​ និង​ឧបករណ៍​ចល័ត​ ដែល​មាន ៤៥​ ភាសា​ ទៅ​ជូន​អ្នក​តាម​ដាន ​និង​ស្តាប់​ប្រមាណ​ ១៦៤​ លាន​នាក់​នៅ​ពាស​ពេញ​ពិភពលោក​ក្នុង​មួយ​សប្តាហ៍ៗ។​

សេចក្តី​រាយការណ៍​បាន​សន្និដ្ឋាន​ថា​ «បេសកកម្ម​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នា​ពេលបច្ចុប្បន្ន​របស់​រដ្ឋាភិបាល​មាន​ភាព​មិន​ច្បាស់លាស់​ និង​មិន​ភ្ជាប់​កម្មវិធី​ផ្សាយ​ទៅ​នឹង​គោល​នយោបាយ​បរទេស​របស់​ស.រ.អា​ឲ្យ​បាន​រឹង​មាំ​ ហើយ​មាន​រចនាសម្ព័ន្ធ​អង្គការ​ដែល​មិន​មាន​ប្រសិទ្ធភាព»។​ សេចក្តី​រាយការណ៍​បន្ថែម​ថា​«រដ្ឋាភិបាល​បរទេស​កំពុង​ធ្វើ​សង្គ្រាម​ព័ត៌មាន​ដ៏​ខ្លាំងក្លា​មួយ​ប្រឆាំង​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ស.រ.អា​ ហើយ​មាន​ជ័យជម្នះ​លើ​ផល​ប្រយោជន៍​របស់​ស.រ.អា»៕

XS
SM
MD
LG