ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អ៊ុយក្រែន​រាយ​ការណ៍​ពី​ «ការ​ថយ​ចុះ​យ៉ាង​ច្រើន» ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​


សមាជិក​នៃ​កង​កម្លាំង​អ៊ុយក្រែន​បើក​រថយន្ត​យោធា​នៅ​ក្បែរ​ទីក្រុង​ Artemivsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​
សមាជិក​នៃ​កង​កម្លាំង​អ៊ុយក្រែន​បើក​រថយន្ត​យោធា​នៅ​ក្បែរ​ទីក្រុង​ Artemivsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​

កង​យោធា​ប្រទេស​អ៊ុយក្រែន​បាន​រាយការណ៍​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​អំពី ​«ការ​ថយ​ចុះ​យ៉ាង​ច្រើន» ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​ តែ​បាន​និយាយ​ថា​បទ​ឈប់​បាញ់​គ្នា​មួយ​មិន​បាន​អនុវត្ត​ទេ​ ក្នុងអ៊ុយក្រែន​ភាគ​ខាង​កើត។​

ក្រុម​ឧទ្ទាម​បាន​វាយ​ប្រហារ​ចំនួន​១៩​លើក​ទៅ​លើ​គោល​ដៅនិង​ទឹក​ដី​ដែល​រដ្ឋាភិបាល​កាន់​កាប់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​មុន​ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ Facebook​ នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន​សម្រាប់​កង​យោធា​ទីក្រុង​កៀវ​ (Kyiv)។​

កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​ឧទ្ទាម​បាន​ចាប់​ផ្តើម​ដក​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​បន្ទាត់​ជួរ​មុខ​ តាម​ការ​តម្រូវ​របស់​បទ​ឈប់​បាញ់​គ្នា​មួយ​ ដែល​អន្តរជាតិ​ជួយ​សម្រប​សម្រួល​ហើយ​ត្រូវ​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ។​

រដ្ឋាភិបាល​អ៊ុយក្រែន​និយាយ​ថា​ ខ្លួន​មិន​ដក​អាវុធ​របស់​ខ្លួន​ចេញ​ទេ​ រហូត​ទាល់​តែ​ក្រុម​ឧទ្ទាម​ឈប់​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​ស្រុង។​

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ រុស្ស៊ី​ អ៊ុយក្រែន​ អាល្លឺម៉ង់​ និង​បារាំង​ បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្រុង​ ប៉ារីស​ តែ​មិន​ចុះ​សម្រុង​គ្នា​អំពី​បញ្ហា​ថា​តើ​អ្នក​ណា​ជា​អ្នក​ត្រូវ​បន្ទោស​លើ​ការរំលោភ​ចំពោះ​បទ​ឈប់​បាញ់​គ្នា៕

XS
SM
MD
LG