ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ពត៌មានវិទ្យា​របស់​កូរ៉េខាងជើង​ ដែល​មាន​ទីតាំង​នៅ⁠​​ចិន​និង​រុស្ស៊ី


រូបឯកសារ៖ លោករដ្ឋមន្រ្តី​ក្រសួងហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក Steve Mnuchin
រូបឯកសារ៖ លោករដ្ឋមន្រ្តី​ក្រសួងហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក Steve Mnuchin

សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុនពត៌មានវិទ្យា​ចំនួនពីរ​ដែលគ្រប់គ្រង​ដោយ​កូរ៉េខាងជើង​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេសចិន​ និង​រុស្ស៊ី​ ដោយ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ទាំងពីរ​នោះ​ថា​⁠⁠​ បាន​ធ្វើ​ការផ្ទេរប្រាក់​ខុសច្បាប់​ទៅ​កូរ៉េខាងជើង។

លោករដ្ឋមន្រ្តី​ក្រសួងហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក Steve Mnuchin បាន​ចេញ​សេចក្តី​ថ្លែងការណ៍ផ្លូវការ​មួយ​ថា៖ «ទណ្ឌកម្ម​ទាំងនេះ​មាន​បំណង​បញ្ឈប់​លំហូរ​ប្រាក់​ខុសច្បាប់​ទៅ​កូរ៉េ​ខាងជើង​តាមរយៈ​បុគ្គលិក​របស់​ក្រុមហ៊ុន​ពត៌មានវិទ្យា​នៅ​ក្រៅ​ប្រទេស ដែល​លាក់បាំង​អត្តសញ្ញាណ​របស់​ពួកគេ​ និង​បិទបាំង​អ្នក​ដែល​នៅ​ពី​ក្រោយ​ក្រុមហ៊ុន ដែល​អាច​ជា​បុគ្គល​និង​ប្រទេស​ណាមួយ​ដែល​ជា​ភាគី​ទីបី»។

ក្រសួង​ហរិញ្ញវត្ថុ​បាន​កំណត់​ក្រុមហ៊ុន China Silver Star មាន​ទីតាំង​នៅក្នុង​ប្រទេស​ចិន​ ដែល​មាន​នាយកប្រតិបត្តិ​ឈ្មោះ Jong Song Hwaជា​ជនជាតិ​កូរ៉េខាងជើង​ និង​ក្រុមហ៊ុន​ដៃគូ​ឈ្មោះ Volasys Silver Starមាន​ទីតាំង​ក្នុង​ប្រទេស​រុស្ស៊ី​ជា​ក្រុមហ៊ុន​ ដែល​រកចំណូល​ឲ្យ​កូរ៉េខាងជើង។
ទណ្ឌកម្ម​នេះ​បាន​កើតឡើង​នៅ​ស្របពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កូរ៉េខាងជើង​ឲ្យ​នៅ​ដដែល​នៅ​អំឡុងពេល​កិច្ចចរចា​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីបកូរ៉េ​ទាំងមូល។

លោករដ្ឋមន្រ្តី Mnuchinបាន​ថ្លែង​បន្ត​ថា «សហរដ្ឋអាមេរិក​នឹង​បន្ត​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​ទាំងនេះ​រហូត​ទាល់​តែ​យើង​ទទួល​បាន​ជោគជ័យ​នៅ​ទីបញ្ចប់​នៃ​ការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែល​អាច​ផ្ទៀតផ្ទាត់​បាន»។

លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Unបាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​អំឡុងពេល​ជំនួបកំពូល​ជា​ប្រវិត្តសាស្រ្ត​នៅក្នុង​ប្រទេសសិង្ហបុរី​កាល​ពី​ខែមិថុនា​ ដើម្បី​ឲ្យកូរ៉េ​ខាងជើង​បំផ្លាញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ជាប់គាំង​ដំណើរ​ការ​ជុំវិញ​ការ​បញ្ចប់​នុយក្លេអ៊ែរ​ និង​កាំជ្រួញមីស៊ីល​របស់​កូរ៉េ​ខាងជើង៕

XS
SM
MD
LG