ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋ​នានា​នៅ​អាមេរិក​នឹង​ផ្តោត​ទៅ​លើ​កិច្ច​ខិត​ប្រឹង​ប្រែង​ជួយ​កុមារ​អត់​ឃ្លាន​និង​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​


អភិបាល​រដ្ឋ​ Mississippi លោក​ Phil Bryant កំពុងមើល​ឯកសារ​ក្នុង​ពេល​បើក​អង្គ​ប្រជុំ​នៃ​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ (NGA​) នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។
អភិបាល​រដ្ឋ​ Mississippi លោក​ Phil Bryant កំពុងមើល​ឯកសារ​ក្នុង​ពេល​បើក​អង្គ​ប្រជុំ​នៃ​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ (NGA​) នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។

កិច្ចប្រជុំ​ថ្នាក់​ជាតិ​របស់​មេដឹកនាំ​ប្រចាំ​រដ្ឋ​នីមួយៗ​នៅ​អាមេរិក​បាន​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ជាមួយ​នឹង​ការ​ផ្តោត​ទៅ​លើ​កិច្ច​ខិត​ប្រឹង​ប្រែង​ជួយ​ដល់​កុមារ​អត់​ឃ្លាន​និង​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ​

កិច្ច​ប្រជុំ​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ហៅ​កាត់​ថា NGA​ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ចេញ​បទ​បញ្ជា​ប្រធានាធិបតី​កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​រឹត​បន្តឹង​ជាង​មុន​ទៅ​លើ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ប្រមាណ​១១​លាន​នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​កាត់​បន្ថយ​ថវិកា​សហព័ន្ធ​រាប់​ពាន់​លាន​ដុល្លារ​ដល់​ទីក្រុង​ដែល​ស្ថិត​នៅ​ជិត​ច្រក​ព្រំដែន ​ដែល​មិន​សូវ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​អន្តោប្រវេសន៍​សហព័ន្ធ។

ផែនការ​របស់​លោក ត្រាំ​ រួម​មាន​ទាំង​ការផ្តល់​អំណាច​ដល់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​នៅ​ក្នុង​តំបន់​ឲ្យ​ដើរ​តួ​ជា​ភ្នាក់ងារ​អន្តោប្រវេសន៍​ថែម​ទៀត​ផង។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ VOA ​មេដឹកនាំ​ប្រចាំ​រដ្ឋ​ជា​ច្រើន​បាន​និយាយ​ថា ពួក​គេ​ចង់​ឃើញ​ជន​អន្តោប្រវេសន៍​ និង​ជនភៀសខ្លួន​ដែល​ទើប​តែ​មក​ដល់​សហរដ្ឋ​អាមេរិក ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិត​ថ្មី​របស់​ពួកគេ។ មេដឹកនាំ​ទាំង​នោះ​ក៏​សង្កត់​ធ្ងន់​ថា គ្រប់គ្នា​គួរ​តែ​ត្រូវ​បាន​គេ​សណ្តោស​ប្រណី​និង​ក្នុង​ឥរិយាបថ​សម​ហេតុផល ខណៈ​ដែល​រដ្ឋ​នៅ​តែអនុវត្ត​តាម​ច្បាប់។

លោក ​Terry McAuliffe​ ដែល​ជា​ប្រធាន ​NGA​ និង​ជា​អភិបាល​រដ្ឋ​ Virginia ​បាន​មាន​ប្រសាសន៍​ថា ​លោក​ចាត់​ទុក​វិធានការ​ថ្មី​ថា​គ្មាន​ក្រម​សីលធម៌​ និង​ខុស​ច្បាប់៕​

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG