ធនាគារកណ្តាលសហរដ្ឋអាមេរិកបានរក្សាទុកអត្រាប្រាក់កម្ចីសំខាន់ៗរបស់ខ្លួនមិនផ្លាស់ប្តូរម្តងទៀតកាលពីថ្ងៃពុធ ហើយបាននិយាយថា «មានការរីកចម្រើនបន្ថែមទៀត» នៅក្នុងការប្រយុទ្ធរបស់ខ្លួននឹងអតិផរណា។
បន្ទាប់ពីការពិភាក្សាគ្នាអស់រយៈពេលពីរថ្ងៃ អ្នកបង្កើតគោលនយោបាយបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីរក្សាអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកចន្លោះពី៥,២៥ភាគរយទៅ៥,៥០ភាគរយ។ ធនាគារកណ្តាលបានប្រកាសដូចនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២៣ ឆ្នាំនេះបន្តទៀត។
បន្ទាប់ពីអតិផរណាកើនឡើងតិចតួចនៅដើមឆ្នាំនេះ ទិន្នន័យថ្មីៗបានបង្ហាញថាបេសកកម្មរបស់ធនាគារកណ្តាល ក្នុងការទាញអតិផរណាត្រឡប់ទៅគោលដៅរយៈពេលវែងរបស់ខ្លួនដែលមានចំនួន២ភាគរយឥឡូវនេះបានត្រឡប់មកវិញយ៉ាងខ្លាំង។
រង្វាស់នៃអតិផរណាដែលធនាគារចង់បានគឺបានបន្ធូរបន្ថយដល់អត្រាប្រចាំឆ្នាំ២,៥ ភាគរយកាលពីខែមុន ខណៈពេលដែលកំណើនសេដ្ឋកិច្ចនៅតែមានភាពធន់ ហើយទីផ្សារការងារមានលំនឹងកាន់តែប្រសើរឡើង៕
វេទិកាបញ្ចេញមតិ