ក្រសួងការងារសហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានបង្កើនការងារច្រើន គឺចំនួន ៩១ ម៉ឺន ៦ ពាន់ការងារ នៅក្នុងខែមីនា ដែលជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីខែសីហា ដោយជិតមួយភាគបីនៃកំណើននេះ គឺក្នុងវិស័យកម្សាន្តនិងបដិសណ្ឋារកិច្ចដែលរងគ្រោះខ្លាំង។
កំណើនការងារនេះបានជំរុញឱ្យអត្រាគ្មានការងារធ្វើធ្លាក់ចុះពី ៦,២ ភាគរយ កាលពីខែកុម្ភៈ មកត្រឹម ៦ ភាគរយ។
របាយការណ៍នេះឲ្យដឹងថា ទោះបីសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញពីការបិទសម្មភាពសង្គមដោយសារកូវីដ១៩ ក៏ដោយ ក៏ចំនួនការងារធ្វើនៅតែមានចំនួន ៨ លាន ៤ សែន តិចជាងចំនួនការងារមុនពេលមានជំងឺរាតត្បាត៕