ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ចូលរួម​មរណទុក្ខ​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ


ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​ ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)
ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​ ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)

នៅក្នុង​សោកនាដកម្ម​បាក់​រលំ​អគារ​៧ជាន់​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែលធ្វើ​ឲ្យ​មាន មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នោះ ​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ ​បាន​ចូល រួម​សម្តែង​មរណទុក្ខ​ចំពោះ​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​។

នៅក្នុង​សារ​តាម​ប្រព័ន្ធ​សង្គម​ ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃចន្ទ ​ស្ថានទូត​អាមេរិក​បាន បញ្ជាក់​តាមខ្លឹម​សារ​ដើមថា៖

«ស្ថានទូត​អាមេរិក​នៅភ្នំពេញ​មានការ​ក្រៀមក្រំ​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះការ​បាត់ បង់​ជីវិត​ នៅទី​ក្រុង​ព្រះសីហនុ ​ដោយសារ​ការ​រលំ​អាគារ។ ​យើង​សូម​សម្តែង​សមាន ទុក្ខ​ដោយ​ស្មោះ ​ចំពោះអ្នក​ដែល​បាត់បង់​សមាជិក​គ្រួសារ ​និង​មិត្តភក្តិ​ នៅក្នុង​គ្រោះថ្នាក់​នេះ‍»។

យ៉ាងតិច​មាន​មនុស្សចំនួន​២៨​នាក់​ ដែល​ធ្វើការ​នៅក្នុង​សំណង់​អគារ​នោះ ​បាន​ស្លាប់​ និង ​២៦​នាក់ទៀត​រងរបួស​ក្រោយ​ពី​ក្រុមអាជ្ញាធរ​និង ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃចន្ទ ​បាន​បញ្ចប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជនរង​គ្រោះ​នៅ​កន្លែង​បាក់​អគារ​មួយ​កន្លែង​ក្នុងខេត្ត​ព្រះសីហនុ​ដែល​មាន​អ្នក​វិនិយោគ​ចិនយ៉ាងច្រើន​ដែល​គេបារម្ភ​ពី​គុណ​ភាព​សំណង់​ និង ​សុវត្ថិភាព​នោះ។​ ដោយ​ឡែក​មនុស្ស ​៣នាក់​ ត្រូវគេ​ជួយ​សង្គ្រោះ បាន​ពីគំនរ​បាក់បែក​ផងដែរ​ចាប់តាំង​ពី​មានការ​បាក់​រលំ​អគារ​កាលពី​ថ្ងៃសៅរ៍។

XS
SM
MD
LG