ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណើន​សេដ្ឋកិច្ច​អាមេរិក​កើនឡើង​នៅ​ត្រីមាស​ទី២​​ដល់​ ២,៨%


រូបឯកសារ៖ បុគ្គលិក Amazon ដាក់កេសទំនិញដាក់លើរទេះ នៅឃ្លាំងរបស់ក្រុមហ៊ុន Amazon នៅទីក្រុង South Gate រដ្ឋ California ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ បុគ្គលិក Amazon ដាក់កេសទំនិញដាក់លើរទេះ នៅឃ្លាំងរបស់ក្រុមហ៊ុន Amazon នៅទីក្រុង South Gate រដ្ឋ California ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​បានបង្កើន​ល្បឿន​កាលពី​ត្រីមាស​ទី២​ក្នុង​ល្បឿន​ប្រចាំឆ្នាំ​ដ៏​រឹងមាំ​ចំនួន​២,៨% ​ដោយ​អ្នកប្រើប្រាស់​ និង​អាជីវកម្ម​បាន​ជួយ​ជំរុញ​កំណើន​ បើទោះបីជា​មាន​សម្ពាធ​នៃ​អត្រា​ការប្រាក់​ខ្ពស់​ជា​បន្តបន្ទាប់​ក៏ដោយ។

ផលិតផល​ក្នុង​ស្រុក​សរុប​បាន​កើនឡើង​នៅក្នុង​ត្រីមាស​នៃ​ខែមេសា​ដល់​ខែមិថុនា​បន្ទាប់ពី​កើនឡើង​ក្នុង​ល្បឿន​១,៤% ​ក្នុង​ត្រីមាស​ទី១។

របាយការណ៍​ស្តីពី​ផលិតផល​សរុប​ក្នុង​ស្រុក​ GDP​ ក៏បាន​បង្ហាញ​ផងដែរ​ថា​អតិផរណា​នៅតែ​បន្ត​ធូរស្រាល​ ទោះបីជា​នៅតែ​ស្ថិត​នៅលើ​គោលដៅ ​២% ​របស់​ធនាគារ​ជាតិ​ក៏ដោយ។

តួលេខ​ចុងក្រោយ​បំផុត​គួរតែ​ពង្រឹង​ទំនុកចិត្ត​ថា​សេដ្ឋកិច្ច​អាមេរិក​ជិត​ឈាន​ដល់​សម្រេច​បាន​នូវ​ «ការថយ​ចុះ​ដ៏​ស្រទន់»​ ដ៏​កម្រ​មួយ ​ដែល​អត្រា​ការប្រាក់​ខ្ពស់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធនាគារ​ជាតិ​ដើម្បី​ទប់ទល់​អតិផរណា ​មិន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ទេ៕

XS
SM
MD
LG