ក្រុមន្ត្រីនៅក្នុងប្រទេសក្រិក និយាយថា ពួកគេបានអនុម័តជាផ្លូវការលើការទិញយន្តហោះចម្បាំង F-35 ចំនួន២០គ្រឿងពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មយ៉ាងធំមួយ លើវិស័យយោធា។
រដ្ឋមន្ត្រីការពារជាតិក្រិក លោក Nikos Dendias បានថ្លែងថា ប្រទេសក្រិកបានផ្ញើលិខិតយល់ព្រមទិញមួយច្បាប់ ទៅសហរដ្ឋអាមេរិករួចហើយ។
ប្រទេសក្រិកកំពុងធ្វើទំនើបកម្ម កងយោធារបស់ខ្លួន ក្នុងកម្មវិធី១០ឆ្នាំ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុ ដែលអូសបន្លាយ និង បន្ទាប់ពីមានភាពតានតឹងជាបន្ត ជាមួយប្រទេសតួកគី ដែលនៅជិតខាង និងដែលជាសមាជិកនៃអង្គការអូតង់។
ការប្រគល់យន្តហោះចម្បាំង F-35 ជំនាន់ទី៥ ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៨ ខណៈប្រទេសក្រិក រក្សាសិទ្ធទិញយន្តហោះចម្បាំង F-35 ចំនួន២០គ្រឿងថែមទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ចំនួន ៨ កណ្តក់សញ្ញា ៦ ពាន់លានដុល្លារ៕