ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​រក​ឃើញ​ជំងឺ​កូវីដ១៩​វិវត្ត​ថ្មី​មួយ​ទៀត​នៅ​រដ្ឋ​ California ខណ:​​ចំនួន​អ្នក​​ស្លាប់​កើន​ដល់​៤​សែន​នាក់


រូបឯកសារ៖ វេជ្ជបណ្ឌិត ៣ នាក់​កំពុង​ជួយសង្គ្រោះ​ជីវិត​អ្នក​ជំងឺ​កូវីដ១៩​ម្នាក់​នៅ​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់ ក្នុង​មន្ទីរពេទ្យ​មួយ នៅក្រុង Mission Viejo រដ្ឋ California ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

ខណ:​ពេលដែល​ជំងឺ​កូវីដ១៩​ប្រភេទ​ថ្មី​ដែល​មាន​ប្រភព​មក​ពី​ចក្រភព​អង់គ្លេស មាន​វត្តមានកាន់​តែ​ខ្លាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ អ្នកស្រាវជ្រាវ​នៅ​ក្នុង​រដ្ឋ California បាន​រក​ឃើញ​ជំងឺ​កូវីដ១៩​វិវត្តិ​ថ្មី​មួយ​ទៀត កើត​នៅ​ក្នុង​រដ្ឋ​ឆ្នេរ​ភាគ​ខាង​លិចសហរដ្ឋ​អាមេរិកនេះ ដែល​នេះ​អាច​ជា​មូលហេតុ​នៃ​ការ​កើន​ខ្លាំង​នៃ​ការ​ឆ្លងរាល​ដាល​ជំងឺ​កូវីដ១៩​នៅ​ទី​នោះ។

កាសែត The New York Times បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា គ្មាន​សភ្តុតាង​ដែល​ថាជំងឺ​កូវីដ១៩វិវត្តថ្មី​នៅ​រដ្ឋ​ California នេះ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា CAL.20C ​សាហាវ​ជាងប្រភេទកូវីដ១៩​ផ្សេង​ទៀត ដែល​គេ​បានរកឃើញ​នៅ​ជុំវិញ​ពិភពលោក​នោះទេ។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​CAL.20C អាច​ជា​មូលហេតុ​ចម្បងដែល​ធ្វើ​ឲ្យកូវីដ១៩​ឆ្លង​យ៉ាង​ឆាប់​រហ័សនៅ​រដ្ឋ California រហូត​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​រដ្ឋ​ណែនណាន់​តាន់តាប់​ដោយ​អ្នក​ជំងឺ។

ព័ត៌មាន​នេះ​លេច​ឡើង ស្រប​ពេល​ដែល​ជំងឺ​កូវីដ១៩​ បាន​សម្លាប់​មនុស្ស​ជាង ៤០០.០០០​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គិត​ត្រឹម​ថ្ងៃ​អង្គារ​ គឺ​មួយ​ថ្ងៃមុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក Joe Biden និង​អ្នកស្រី Kamala Harris ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ។

សហរដ្ឋ​អាមេរិក​បន្ត​នាំ​មុខ​ពិភពលោក​ខាង​ចំនួន​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ដែល​ពេល​នេះ​បាន​កើន​ដល់​ជាង​២៤​លាន​នាក់។ ហើយ​រដ្ឋ California កាល​ពី​ថ្ងៃ​អង្គារ ​បាន​ក្លាយ​ជា​រដ្ឋ​ដំបូង​បង្អស់​របស់​សហរដ្ឋអាមេរិកដែល​មាន​អ្នក​ឆ្លង​កូវីដ១៩ ​កើន​ដល់​ជាង​៣​លាន​នាក់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG