ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ស.រ.អាធ្វើ​ទស្សនកិច្ច​លើ​នាវា​ចម្បាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ស.រ.អា Ash Carter (អាវ​ខៀវ) មើល​យន្តហោះ​ប្រតិកម្ម​​ចុះ​ចត​នៅ​លើ​នាវា​ចម្បាំង​ USS John C. Stennis នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ស.រ.អា Ash Carter (អាវ​ខៀវ) មើល​យន្តហោះ​ប្រតិកម្ម​​ចុះ​ចត​នៅ​លើ​នាវា​ចម្បាំង​ USS John C. Stennis នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ស.រ.អា. Ash Carter​បាន​បំពេញ​ទស្សនកិច្ច​លើ​នាវា​ចម្បាំង​ស.រ.អា.​ដែល​កំពុង​ល្បាត​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សុក្រ​ ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​របស់​ស.រ.អា.​ក្នុង​តំបន់។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​លើនាវា​ USS John C. Stennis ដែល​មាន​ផ្ទុក​យន្តហោះ​ប្រតិកម្ម​ លោក​ Carter បាន​ថ្លែង​ថា​ ស.រ.អា.​«មាន​បំណង​បន្ត​ដើរ​តួនាទី​រក្សា​សន្តិភាព​ ស្ថិរភាព​ នៅ​ក្នុង​តំបន់។

ស.រ.អា.បាន​និយាយ​ថា​ ខ្លួន​បង្កើន​វត្តមាន​របស់​ខ្លួន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​និង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដ៏​ទូលំ​ទូលាយ​ ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​សម្ព័ន្ធមិត្ត​នានា​ តែ​មិន​បាន​តម្រង់​ទៅ​លើ​ប្រទេស​ណា​មួយ​ទេ។​ បំណង​របស់​ស.រ.អា.គឺ​ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​ចំពោះ​ប្រទេស​ទាំងអស់។​ នេះ​បើ​តាម​ការអះអាង​របស់​លោក​ Carter។​

មាន​ទាហាន​ជើង​ទឹក​ប្រមាណ​ ៥០០០ នាក់​ដែល​បម្រើ​ការងារ​លើ​នាវា​ USS John C. Stennisហើយ​មាន​យន្តហោះ​ចំនួន​ប្រមាណ​៧៥គ្រឿង​ រួម​ទាំង​យន្តហោះ​ប្រតិកម្ម​៥០​ផង​ដែរ៕​

XS
SM
MD
LG