ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា.​ពិចារណា​ដាក់​កូរ៉េខាងជើង​លើ​បញ្ជី​ក្រុម​រដ្ឋ​​ឧបត្ថម្ភ​ភេរវកម្ម​


លោក​​​ប្រធានាធិបតី​​ស.រ.អា.​​បារ៉ាក់​ អូបាម៉ា​ បាន​​ថ្លែង​​ថា​​ស.រ.អា.​​កំពុង​​ពិនិត្យ​​មើល​​ជា​​ថ្មី​​​ថា​​តើ​​នឹង​​ដាក់​​​​កូរ៉េ​ខាង​ជើង​​ជា​​ថ្មី​​វិញ​​ទៅ​​ក្នុង​​បញ្ជី​នៃ​​ក្រុម​​រដ្ឋ​​​ឧបត្ថម្ភ​​ផ្តួចផ្តើម​​​ភេរវកម្ម​​នៅ​​ក្រោយ​ការ​​វាយ​ប្រហា​រ​តាម​​អ៊ីនធឺណែត​​លើ​​​ក្រុម​ហ៊ុន​ផលិត​​ខ្សែភាពយន្ត​​ Sony Pictures។

លោកប្រធានាធិបតី​ស.រ.អា.​បារ៉ាក់ អូបាម៉ា (Barack Obama) បាន​មាន​ប្រសាសន៍​ថា​ស.រ.អា.​កំពុង​ពិនិត្យ​សើរើ​មើល​ជា​ថ្មីថា​តើ​នឹង​ដាក់​ប្រទេសកូរ៉េ​ខាង​ជើង​ជា​ថ្មី​វិញ​ទៅ​ក្នុង​បញ្ជីនៃ​ក្រុម​រដ្ឋឧបត្ថម្ភ​ផ្តួចផ្តើមភេរវកម្ម​នៅ​ក្រោយការ​វាយ​ប្រហារ​រតាម​អ៊ីនធឺណែត​លើ ក្រុម​ហ៊ុនផលិត​ខ្សែភាពយន្ត​ Sony Pictures ដែល​ក្រុម​មន្ត្រី​ស.រ.អា.បាន​បន្ទោសលើ​ប្រទេស​ជាតិ​កុម្មយនិស្ត​មួយ​នេះ​ឬទេ។​

ថ្លែង​នៅ​ក្នុង​កម្មវិធី​ State of the Nation នៃបណ្តាញ​ទូរទស្សន៍​ CNN ​លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​លោក​មិន​បាន​ចាត់ទុក​ការ​លប​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ​នេះ​ថា​ជា​សកម្មភាព​សង្គ្រាម​មួយ​ទេ ​ក៏​ប៉ុន្តែ​ជា​ឧទាហរណ៍​មួយ​នៃ​ការបំផ្លាញ​ទ្រព្យ​អ្នក​ទៀត​តាម​អ៊ីនធឺណែត ​ដែល​ចំណាយ​ប្រាក់​ច្រើន។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បដិសេធ​ថា​ខ្លួន​មិនមែន​ជា​អ្នកទទួល​ខុសត្រូវ​លើ់​ការ​លប​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុម​ហ៊ុន Sony Pictures ហើយ​បាន​ផ្សព្វផ្សាយតាម​អ៊ីម៉ែល​ (e-mails) នាំឱ្យ​មាន​ការអាម៉ាស​និងការ​បង្ហាញ​ទិន្នន័យ​ឯកជន​ឯទៀតៗ​នោះ​ទេ។

ក្រុម​អ្នក​លប​លួច​ចូល​ក្នុង​បណ្តាញ​អ៊ីនធឺណែត​ទាំង​នេះ​ហៅ​ខ្លួន​ឯងថា​ពួក​អ្នកថែរក្សា​សន្តិភាព​ហើយ​បាន​ព្រមាន​ថា​នឹង​អាចមាន​"វាសនា​ជូរចត់"សម្រាប់​ក្រុម​ជន​ទាំង​ទ្បាយ​ណា​ដែល​ទៅ​មើល​ការ​បញ្ចាំង​ជា​សាធារណៈនៃខ្សែ​ភាពយន្ត​The Interview ដែល​ជា​ខ្សែ​កុន​មួយ​មានសាច់រឿង​អំពី​ទី​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អា. ​CIA ​ដែល​ជួល​អ្នកកាសែត​ពីរ​នាក់​ឱ្យសម្លាប់​លោកគីម ជុន​ អ៊ុន (​Kim Jong Un) ​មេដឹកនាំ​នៃ​ប្រទេសកូរ៉េខាង​ជើង។​ ក្រុមហ៊ុន​Sony បាន​លុប​ចោល​ការ​ចេញ​បញ្ចាំង​ខ្សែកុន​កំប្លែង​នេះដែល​មាន​កំណត់បញ្ចាំង​នៅថ្ងៃ​ទី២៥​ខែ​ធ្នូ៕

XS
SM
MD
LG