ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ុន​​អាមេរិក​មួយ​មាន​គម្រោង​បន្ត​រុករក​យន្តហោះ​អាកាស​ចរណ៍​ម៉ាឡេស៊ី​ដែល​ធ្លាក់


នេះ​ជា​ទីតាំងចុងក្រោយ​ដែល​គេ​ជឿ​ថា ​យន្តហោះ MH 370 ស្ថិត​នៅ។
នេះ​ជា​ទីតាំងចុងក្រោយ​ដែល​គេ​ជឿ​ថា ​យន្តហោះ MH 370 ស្ថិត​នៅ។

ក្រុម​ហ៊ុន​រុករកក្នុង​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​នាវា​មួយ​គ្រឿង​ដើម្បី​បន្ត​ការរុក​រក​ជើងហោះ​ហើរលេខ MH 370 របស់​ក្រុមហ៊ុនអាកាស​ចរណ៍​ម៉ាឡេស៊ី​ដែល​បាន​បាត់​កាល​ពី​ខែមីនា ​ឆ្នាំ​២០១៤​ដោយមាន​មនុស្ស​២៣៩​នាក់​នៅ​លើ​យន្តហោះ​នោះ​ខណៈ​ដែល​ហោះ​ពី​ទីក្រុង​គូឡាឡាំពួ​ទៅ​កាន់​ទីក្រុង​ប៉េកាំង។ យន្តហោះ​ដែល​បាន​ផ្លាស់​ប្តូរ​ទិសដៅ​ភ្លាមៗ​នៅ​សមុទ្រ​ចិនខាង​ត្បូង​ហើយ​បាន​បញ្ឈប់​ការ​ទាក់​ទង​វិទ្យុ ជា​អាថ៌កំបាំង​ដ៏​ធំបំផុតរបស់​អាកាស​ចរណ៍​នៅ​សម័យ​ទំនើប​នេះ។

យន្តហោះ​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ប្រព័ន្ធ​រ៉ាដា​នៅ​ចុង​កោះ​ស៊ូម៉ាត្រាំ​ភាគ​ខាង​ជើង​ហើយ​ប្រហែល​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១ពាន់​៥រយ​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ប្រទេស​អូស្ត្រាលី ​នេះ​តាម​ព័ត៌មាន​មក​ពី​ផ្កាយ​រណប​គមនាគមន៍។

​ក្រុម​ហ៊ុន​រក​ដែល​មាន​ឈ្មោះ​ថា Ocean Infinity បាន​ប្រាប់​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ពុធ​ថា ​នាវា​របស់​ខ្លួន​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​រុករក​ហើយ​រំពឹង​ថា រដ្ឋាភិបាល​ ម៉ាឡេស៊ី​នឹង​ផ្តល់​ការ​ទាក់​ទង​ដើម្បី​បន្ត​ការ​រុករកក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។

អាជ្ញាធរ​ម៉ា​ឡេស៊ី​បាន​និយាយថា ​ខ្លួន​បាន​ចរចា​ជាមួយ​ក្រុមហ៊ុន Ocean Infinity ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​ទៅ ដើម្បី​ធ្វើ​កិច្ច​សន្យា​ផ្តាច់​ព្រាត់​ដែល​នឹង​បង់​ប្រាក់​ឲ្យ​ក្រុម​ហ៊ុន ​ប្រសិន​បើ​ក្រុមហ៊ុន​នោះ​រក​ឃើញ​យន្តហោះ។

លោក Aziz Kaprawi អនុ​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ម៉ា​ឡេស៊ី​ដែល​បាន​និយាយ​ថា ​លោក​មិន​បាន​ដឹង​ពី​ការ​ធ្វើ​ដំណើរ​របស់​នាវា​នោះ​បាន​និយាយ​ថា «យើង​បាន​ស្ថិត​នៅ​ក្នុង​ការ​សម្រេច​ចុងក្រោយ‍»។

នាវា​អាមេរិក​បាន​ចាក​ចេញ​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ហើយ​មាន​គម្រោង​ទៅ​ដល់​តំបន់​រុករក​នោះ​នៅ​ពាក់​កណ្តាល​ខែ​មករា​នេះ។​ នាវា​នោះ​នឹង​ដឹក​ជញ្ជូន​នាវា​ជ្រមុជ​ទឹក​ជា​ច្រើន​គ្រឿង​ដែល​រុករក​យន្តហោះ​នោះ​នៅ​បាត​សមុទ្រ៕

XS
SM
MD
LG