ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគារសភាអាមេរិកត្រូវដាក់ក្នុងភាពអាសន្ន គ្រាក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Trump បានព្យាយាមចូល


ប៉ូលិសបានភ្ជង់កាំភ្លើង ខណៈក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី Donald Trump បានព្យាយាមចូលក្នុងបន្ទប់ប្រជុំក្នុងអគារសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ប៉ូលិសបានភ្ជង់កាំភ្លើង ខណៈក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី Donald Trump បានព្យាយាមចូលក្នុងបន្ទប់ប្រជុំក្នុងអគារសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

អគារ​សភា​អាមេរិក​ត្រូវបាន​ដាក់​ក្នុង​ភាព​អាសន្ន​ ដោយ​សារ​ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ជាច្រើន​នាក់ បាន​ព្យាយាម​ចូល​ក្នុង​អគារ​សភា​ដែល​ត្រូវ​បាន​ហាម​ឃាត់​។ ការ​ប្រកាស​អាសន្ន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈដែល​សមាជិក​ព្រឹទ្ធសភា​និង​សមាជិករដ្ឋសភាកំពុង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​ដើម្បី​រាប់​សន្លឹក​ឆ្នោតរបស់អង្គបោះឆ្នោតនៅ​តាមរដ្ឋ​នីមួយៗ។

ការ​រាប់​សន្លឹកឆ្នោត​នៅ​សភា​សហរដ្ឋ​អាមេរិក​នេះ​គឺ​ជា​ជំហាន​ចុងក្រោយ​បង្អស់​ក្នុង​ការ​បញ្ជាក់​នូវ​ជ័យជម្នះ​របស់​លោក Biden បន្ទាប់​ពី​អង្គ​បោះឆ្នោត​បាន​បោះឆ្នោត​ជា​ផ្លូវការ​ជ្រើសរើស​លោក​ជា​ប្រធានាធិបតី​ថ្មី​កាល​ពី​ថ្ងៃទី១៤ ខែធ្នូ កន្លង​ទៅ​នេះ។

ក្រុម​អ្នក​គាំទ្រ​លោក Trump ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​រដ្ឋធានីវ៉ាស៊ីនតោន​ដើម្បី​គាំទ្រ​ការ​ជំទាស់​របស់​លោក Trump ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​មន្ត្រី​សន្តិសុខ​និង​ប៉ូលិស ដោយ​មាន​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ ដើម្បី​បំបែក​ក្រុម​បាតុករ​ផងដែរ៕

XS
SM
MD
LG