វ៉ាស៊ីនតោន —
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងរាប់រយនាក់មកពីរដ្ឋនានារួមគ្នាជាមួយនឹងពលរដ្ឋខ្មែរមកពីប្រទេសកាណាដាបានមកធ្វើបាតុកម្មតវ៉ានៅខាងមុខទីស្នាក់ការអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទនេះដើម្បីទាមទារឱ្យមានការបោះឆ្នោតឡើងវិញនៅកម្ពុជានិងឱ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សនានា។ (មើលរូបភាព)
ក្រុមបាតុករក៏សុំឱ្យដោះលែងសកម្មជនសហជីពនិងកម្មករចំនួន២៣នាក់ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តកំពង់ចាម ដោយអាជ្ញាធរបានចាប់ខ្លួនក្រោយពីបាតុកម្មទាមទារដំឡើងប្រាក់បៀរវត្សរ៍ឱ្យបាន១៦០ដុល្លារដល់កម្មកររោងចក្រ។
លោកស្រីសេង ចាណែតតំណាងក្រុមអ្នករៀបចំបាតុកម្មម្នាក់បានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងនឹងទាមទារឱ្យដោះលែងបងប្អូន២៣នាក់ហ្នឹង យើងនឹងទាមទារឱ្យឈប់ធ្វើបាបប្រជាជនខ្មែរឈប់ វាយឈប់សម្លាប់ ហើយយើងនឹងទាមទារឱ្យមានការបោះឆ្នោតឡើងសារថ្មី»។
លោកស្រី សេង ចាណែត បានបញ្ជាក់បន្ថែមថាការដោះលែងសកម្មជននិងកម្មករទាំង២៣នាក់ត្រូវតែធ្វើឡើងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌដោយសារពួកគេត្រូវបានចាប់ខ្លួនដោយសារតែចូលរួមការតវ៉ាសុំឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាតែប៉ុណ្ណោះ។
«បងប្អូនកម្មករទាមទារ១៦០ដុល្លារអីហ្នឹងវាដូចថាតិចហួសហេតុ។ ដូចជាឧទាហរណ៍ថា អ្នកដែលដេរស្បែកជើងម៉ាក Nike គឺ១៦០នេះស្មើនឹងស្បែកជើងមួយសម្រាប់ទេនៅស្រុកអាមេរិកាំងនេះ។ ដូច្នេះគាត់ទាមទារមួយខែ១៦០នេះវាមិនមែនអ្វីធំដុំដែលថាមិនអាចរដ្ឋាភិបាលហ្នឹងមិនអាចធ្វើបាន»។
បាតុករបានខិតខំជម្នះអាកាសធាតុត្រជាក់ក្រោមសូន្យដែលមានធ្លាក់ព្រិលមកចូលរួមក្នុងការតវ៉ាដែលមានរយៈពេលមួយថ្ងៃនេះ។
លោក ឡុង រឿម បាតុករម្នាក់ដែលទៅ ពីទីក្រុងហ្វីឡាដែលហ្វីយ៉ារដ្ឋផេនស៊ីលវេនៀបានបញ្ជាក់ថា៖ «ធាតុអាកាសត្រជាក់ធ្លាក់ទឹកកកក៏ ប៉ុន្តែដោយសារយើងមានទឹកចិត្ត ឃើញថាយើងអត់បានគិតពីរឿងត្រជាក់ទេ ឥឡូវកំពុងតែ សប្បាយស្រែកហ៊ោកញ្ជ្រោល»។
តំណាងក្រុមបាតុករបាននាំយកញត្តិតវ៉ារបស់ពួកគេដាក់ទៅស្ថានបេសកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុងញូវយ៉កនិងការិយាល័យរបស់ឧត្តមស្នងការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្ស។
បាតុកម្មនៅទូទាំងសហរដ្ឋអាមេរិកបានចាប់កក្រើកឡើងវិញនៅក្រោយពីមានការបង្រ្កាបយ៉ាងហិង្សាកាលពីដើមខែមករា មកលើបាតុកម្មរបស់ក្រុមកម្មករនិងគណបក្សសង្គ្រោះជាតិដែលតវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោតនិងទាមទារឱ្យមានការបោះឆ្នោតឡើងវិញ។
កាលពីចុងខែមករាក្រុមបាតុកររាប់រយនាក់ក៏បានមកតវ៉ានៅមុខសេតវិមានស្នើសុំឱ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ផងដែរ៕