ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លំហាត់​យោធា​កម្ពុជា​អាមេរិក​ដើម្បី​សង្គ្រោះ​បន្ទាន់​ចាប់​ផ្តើម


លំហាត់​យោធា​នេះ​ធ្វើ​ឡើង​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​កងទព័​ម៉ារីន​ សហរដ្ឋ​អាមេរិក​លេខ​៣ ​បាន​បញ្ចប់​សមយុទ្ធ​រួមគ្នា​ជាមួយ​កងទ័ព​កម្ពុជា ​តាម​ការ​បញ្ជា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ទីក្រុង​ភ្នំពេញ។​ សមយុទ្ធ​ដែល​មាន​គោលដៅ​ដូច​គ្នា​នេះ​ដែរ។
លំហាត់​យោធា​នេះ​ធ្វើ​ឡើង​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​កងទព័​ម៉ារីន​ សហរដ្ឋ​អាមេរិក​លេខ​៣ ​បាន​បញ្ចប់​សមយុទ្ធ​រួមគ្នា​ជាមួយ​កងទ័ព​កម្ពុជា ​តាម​ការ​បញ្ជា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ទីក្រុង​ភ្នំពេញ។​ សមយុទ្ធ​ដែល​មាន​គោលដៅ​ដូច​គ្នា​នេះ​ដែរ។

កង​ទាហាន​ម៉ារីនប្រចាំការ​នៅ​ក្រៅ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ចំនួន ​១.៧០០​នាក់ ​និង​កងទព័​កម្ពុជា​ជា​ច្រើន​រយ​នាក់​ទៀត​បាន​ចាប់​ផ្ដើម​ធ្វើ​លំហាត់​យោធា​រួមគ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​សម្រាប់​រយៈពេល​មួយ​សប្ដាហ៍​ដើម្បី​អ្វីមួយ​ដែល​មន្ដ្រី​ផ្លូវការ​ នៃ​ប្រទេស​ទាំង​ពីរ​អះអាង​ថា​ សម្រាប់រៀបចំ​កង​កម្លាំង​ផ្ដល់​ការ​សង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ ​និង​សម្រាប់ការផ្ដល់​ជំនួយ​មនុស្ស​ធម៌។

លំហាត់​យោធា​នេះ​ធ្វើ​ឡើង​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​កងទព័​ម៉ារីន​ សហរដ្ឋ​អាមេរិក​លេខ​៣ ​បាន​បញ្ចប់​សមយុទ្ធ​រួមគ្នា​ជាមួយ​កងទ័ព​កម្ពុជា ​តាម​ការ​បញ្ជា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ទីក្រុង​ភ្នំពេញ។​ សមយុទ្ធ​ដែល​មាន​គោលដៅ​ដូច​គ្នា​នេះ​ដែរ។

នេះ​គឺ​ជា​ចំនួន​ទាហាន​ជើងទឹក​អាមេរិក​ទ្រង់ទ្រាយ​ធំ​មួយ ​ក្នុង​ការ​ធ្វើ​លំហាត់​ជាមួយ​យោធា​កម្ពុជា។​ ទាហាន​ទាំង​នេះ​មួយ​ចំនួន​មក​ពី​អង្គភាព​ម៉ារីន​លេខ​១១ ​ប្រចាំការ​នៅ​ក្រៅប្រទេស​ និង​ក្រុម​កងទ័ព​ឡើង​គោក​លេខ​៥ ​លើ​នាវា ​USS Pearl Harbor ​និង ​នាវា​ USS New Orleans ​នឹង​ធ្វើ​លំហាត់​យោធា​ជាមួយ​កង​ទ័ព​កម្ពុជា​នៅ​តំបន់​ជិត​ទីក្រុង​ភ្នំពេញ ​និង​នៅ​ខេត្ត​ព្រះសីហនុ។

លោក ​ចេហ្វ​ ដាយហ្គល​ (Jeff Daigle) ​ភារធារី​ស្ថានទូត​អាមេរិក​មាន​ប្រសាសន៍​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ​លំហាត់​យោធា​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ដើម្បី​បង្កើន​ការ​យល់ដឹង​វប្បធម៌​គ្នា​ទៅវិញ​ទៅមក​នៃ​កងទ័ព​ប្រទេស​ទាំងពីរ​ លើក​កម្ពស់​សមត្ថភាព ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​គ្នា​ទៅវិញ​ទៅ​មក។

យើង​មិន​អាច​ទាក់ទង​លោក​ឧត្តមសេនីយ៍​ឯក ​ឈុំ ​សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ដើម្បី​សុំ​ការបញ្ជាក់​បាន​ទេនៅ​ថ្ងៃ​នេះ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

ក៏ប៉ុន្ដ​លោក ​ផៃ ​ស៊ីផាន ​អ្នក​នាំពាក្យ​ និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ​បាន​ហៅ​លំហាត់​យោធា​នេះ​ថា ​បាន​បង្កើត​ឲ្យ​មាន​រូបភាព​ពីរ​សម្រាប់​កម្ពុជា ​នោះ​គឺ​រូបភាព​ដែល​មាន​អត្ថន័យ​បែប​នយោបាយ ​និង​រូបភាព​មួយ​ទៀត​ដែល​មាន​អត្ថន័យ​បែប​កិច្ចសហប្រតិបត្តិការ។

«ទិដ្ឋភាព​នយោបាយ​បង្ហាញ​ថា​ កម្ពុជា​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការ​យក​ចិត្ត​ទុកដាក់​ទាំង​ប្រទេស​ខាងលិច​ ទាំង​ប្រទេស​ខាងកើត​ដែល​ជា​ចំណុច​មាន​សារៈសំខាន់​មួយ​របស់​កម្ពុជា។ ហើយ​នៅ​ក្នុង​ចំណុច​សហប្របត្តិការ​គឺ​ជា​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ទាំង​ការ​សហប្រតិបត្តិការ​ផ្នែក​សន្ដិភាព​ ទាំង​ក្នុង​ការ​ជួយ​សង្គ្រោះ​ជាពិសេស​ក្នុង​ប្រតិបត្តិការ​នៅ​តាម​លំហ​សមុទ្រ​នេះ»។

សហរដ្ឋ​អាមេរិក​បាន​បង្កក​ជំនួយ​រថយន្ដ​យោធា​ចំនួន​២០០​គ្រឿង​ដល់​កម្ពុជា​ដោយសារ​កម្ពុជា​បាន​បញ្ជូន​ដោយ​បង្ខំ​នូវ​ជនជាតិ​ដើម​ភាគតិច​វីហ្គើ​ចំនួន​ជាង​២០​នាក់​ទៅ​ឲ្យ​អាជ្ញាធរ​ចិន​វិញ​កាល​ពី​ចុង​ឆ្នាំ​២០០៩។ ហើយ​ភ្លាមៗ​ បន្ទាប់​ពី​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​ការ​សម្រេចចិត្ត​នេះ ចិន​ក៏​បាន​ផ្ដល់​រថយន្ដ​យោធាចំនួន​ជាង​២០០ ​គ្រឿង​ដល់​កម្ពុជា​ផងដែរ។

ទោះ​ជា​យ៉ាងណា​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​កាន់​តែ​ជិត​ស្និទ្ធ​ជាង​មុន​ជាមួយ​កម្ពុជា​តាមរយៈ​ការ​ចូល​ចត​របស់​នាវា​យោធា ​និង​ការ​ធ្វើ​លំហាត់​យោធា​ចម្រុះ​ប្រទេស​ធំៗ​ជាមួយ​កម្ពុជា​ដូចជា​ឆ្មាំអង្គរ​២០១០ ​និង​ឆ្នាំ​២០១១ ​រួមទាំង​ក្រុម​គ្រូពេទ្យ​យោធា​អាមេរិក​ដែល​បាន​ចុះ​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​កម្ពុជា​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ​ជា​ដើម៕

XS
SM
MD
LG