ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់​ថវិកា​របស់​សរអ​គំរាម​ដល់​សន្ដិសុខ​អាហារ ​


អ្នកស្រាវជ្រាវគុណភាពស្រូវសាលីធ្វើការនៅក្នុងផ្ទះកញ្ចប់នៅ​សាកលវិទ្យាល័យរដ្ឋឃែនសាស Kansas State University។
អ្នកស្រាវជ្រាវគុណភាពស្រូវសាលីធ្វើការនៅក្នុងផ្ទះកញ្ចប់នៅ​សាកលវិទ្យាល័យរដ្ឋឃែនសាស Kansas State University។

កម្រិត​នៃ​ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​ សរអ​ ជា​សមរភូមិ​ចុង​ក្រោយ​បង្អស់​សម្រាប់​ក្រុម​អ្នក​គាំទ្រ​ការ​កាត់​ថវិកា​ដ៏​ច្រើន​ ក្នុង​ប្រាក់​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ។​ កម្មវិធី​ដែល​គេ​ចូល​ចិត្ដ​ជា​ច្រើន​ នឹង​បាន​ត្រូវ​កាត់​បន្ថយ។​ តែ​នៅ​ក្នុង​សភាពការណ៍​មិន​ធម្មតា​មួយ​ ក្រុម​អភិរក្សនិយម​ដ៏​សំខាន់​មូយ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​តម្លើង​ផ្នែក​មួយ​នៃ​ ថវិកា។​ វិជ្ជាស្ថាន​សហគ្រាស​អាមេរិកាំង​ (American​ Enterprise​ Institute)​ ហៅ​កាត់​ AEI​ និយាយ​ថា​ ការ​តម្លើង​ថវិកា​ស្រាវជ្រាវ​កសិកម្ម​ជា​ការ​ចាំបាច់​ ដើម្បី​ជួយ​ទប់​ស្កាត់​តម្លៃ​អាហារ​ដែល​ឡើង​ខ្ពស់​សព្វ​ថ្ងៃ​នេះ។​ AEI​ និយាយ​ទៀត​ថា​ វា​មាន​សារៈសំខាន់​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ដែល​គេ​ត្រូវ​បំពេញ​តាម​សេចក្ដី​ត្រូវការ​អាហារ​សម្រាប់​មនុស្ស​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ក្នុង​ពិភពលោក។​ តែ​ការ​កាត់​ថវិកា​ ឋឹត​នៅ​ក្នុង​របៀបវារៈ​ខ្ពស់​នៅ​ពេល​នេះ។​ ការ​ស្រាវជ្រាវ​កសិកម្ម​ ប្រហែល​ជា​មិន​បាន​ត្រូវ​គេ​រក្សា​ទុក​ទេ។

លោក​ ប៊ីក្រាម​ គ្រៀល​ (Bikram​ Gill)​ ទទួល​ខុសត្រូវ​ក្នុង​ការ​ចាត់ចែង​ធនាគារ​ផ្ទុក​គ្រាប់​ពូជ​ធុញ្ញជាតិ​របស់​ សកល​វិទ្យាល័យ​ Kansas​ state ​ដែល​មាន​ប្រភេទ​គ្រាប់​ពូជ​ស្រូវ​សាលី​រាប់​ពាន់​មុខ​និង​ប្រភេទ​ស្រូវ​សាលី​ព្រៃ​ ដែល​ប្រមូល​បាន​មក​ពី​ជុំវិញ​ពិភពលោក។​ ហើយ​លោក​ នៅ​មាន​គ្រាប់​ធុញ្ញជាតិ​ទាំង​នេះ​នៅ​ឡើយ។​ ថវិកា​សម្រាប់​ធនាគារ​នេះ​បាន​ត្រូវ​កាត់​ កាល​ពី​រដូវ​ផ្ការីក​មុន​នេះ​ មុន​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សភា​សរអ​ អំពី​ការ​កាត់​ថវិកា​សហព័ន្ទ។

«នៅ​ក្នុង​ចិត្ដ​របស់​ខ្ញុំ​ ខ្ញុំ​យល់​ថា​យើង​បំផ្លាញ​ប្រយោជន៍​ខ្លួន​ឯង»។

លោក​ គៀល​ និយាយ​ថា​ គ្រប់​ពេល​ដែល​មាន​ការ​គំរាម​មក​លើ​ផលិតផល​ស្រូវ​សាលី​ ដូច​ជា​ការ​បំផ្លាញ​ដោយ​សត្វ​ល្អិត ឬ​ក៏​មាន​ជម្ងឺ​ថ្មី​ណា​មួយ​ ដូច​ជា​ជម្ងឺ​ ក្រា​ ជា​ឧទាហរណ៍​ អ្នក​ស្រាវជ្រាវ ​រើ​កកាយ​រក​ពូជ​ស្រូវ​សាលី​ ណា​មួយ​ដែល​អាច​ប្រយុទ្ធ​ត​ទល់​នឹង​មហ្ដរាយ​នេះ​បាន។

រុក្ខជាតិ​ព្រៃ​មួយ​ប្រភេទ​ បាន​យក​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​របស់​កសិករ​ដាំ​ស្រូវ​សាលី​នៅ​ក្នុង​ សរអ។​ លោក​ គៀល​ និយាយ​ថា៖

«រុក្ខជាតិ​នោះ​ទទួល​ការ​ការពារ​ប្រឆាំង​និង​ជម្ងឺ​ក្រា​ នៅ​លើ​ស្លឹក​ស្រូវ​ ដោយ​សារ​តែ​ពន្ធុ​របស់​វា​ចេញ​មក​ពី​ស្មៅ​សត្វ​ពពែ​ស៊ី​ ដែល​គេ​បាន​ប្រមូល​ទុក​នៅ​ក្នុង​ប្រទេស​ អ៊ីរ៉ង់។​ គេ​បាន​ទុក​ជា​ឯកសារ​ជាក់លាក់​ណាស់»។

លោក​ គៀល​ និយាយ​ថា​ ថវិកា​មួយ​លាន​ដុល្លារ​នៃ​ធនាគារ​ផ្ទុក​គ្រាប់​ពូជ​ធុញ្ញជាតិ​ ជា​ផ្នែក​តូចមួយ​នៃ​ថវិកា​រាប់​រយ​លាន​ដុល្លារ​ ក្នុង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​ខ្លួន​បាន​ផ្ដល់​ឲ្យ។​តែ​ នៅ​ពេល​នេះ ​លោក​ គៀល​ និយាយ​ថា​ លោក​ប្រញាប់​ប្រញាល់​ ស្វែង​រក​មូលនិធិ​ថ្មី​ ដើម្បី​ជៀសវាង​មិន​ឲ្យ​ធានាគារ​ផ្ទុក​គ្រាប់​ពូជ​ធុញ្ញជាតិ​ ដួល​រលំ។

«វា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ជា​ទម្ងន់​ដល់​គុណភាព​ស្រូវ​សាលី​ ក្នុង​រយៈ​ពេល​យូរ»។

ការ​កាត់​ថវិកា​មក​លើ​ធនាគារ​គ្រាប់​ពូជ​ដំណាំ​របស់លោក គ្រៀល​ កើត​ឡើង​ចំ​ពេល​ដែល​គេ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ផលិតកម្ម​ស្រូវ​សាលី​ ដែល​ពី​មុន​ ចុះ​អន់​ថយ​ដ៏​ខ្លាំង​នៅ​ក្នុង​សរអ​ ដូច​គ្នា​នឹង​មាន​ភាព​ប្រសើរ​ឡើង​ នៅ​ក្នុង​ដំណាំ​សំខាន់ៗ​ ដូច​ជា​ ពោត​ ស្រូវ​ និង​ សណ្ដែក។​ ពី​សម័យ​ទសវត្សរ៍​ ១៩៥០​ ដល់​ ១៩៩០ ​ទិន្នផល​កសិករ​អាមេរិកាំង​បាន​ឡើង​យឺតៗ​ តែ​ និងនរ​ គឺ​ប្រមាណ​ ២%​ ជា​មធ្យម​ រាល់ៗ​ឆ្នាំ។​ ក្រោយ​ពី​ឆ្នាំ​ ១៩៩០​ អត្រា​កើន​នេះ​ បាន​ចុះ​ទាប​ ជិត​ពាក់​កណ្ដាល។​ នេះ​ បើ​តាម​សេដ្ឋវិទូ​ ពី​សកលវិទ្យាល័យ​ មីនិសូតា​ (Minnesota)​ លោក​ ហ្វិល​ ផារឌី​ (Phil​ Pardey)។

«ចំពោះ​ក្រុម​យើង​ ដែល​ពិនិត្យ​មើល​រឿង​ទាំង​នេះ​ វា​ជា​ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ដ៏​ធំ​ធេង​មួយ»។

លោក​ Pardey​ និយាយ​ថា​ ការ​ផ្លាស់ប្ដូរ​នេះ​បាន​ប៉ះពាល់​ធំ​ធេង​ដល់​តម្លៃ​អាហារ​សព្វ​ថ្ងៃ​នេះ​ ហើយ​និង​សន្ដិសុខ​អាហារ​នៅ​ថ្ងៃ​ក្រោយ។

សេចក្ដី​ត្រូវការ​អាហារ​ ពី​មនុស្ស​កាន់​តែ​ច្រើន​ ក្នុង​ពិភពលោក​ និង​ផលិតកម្ម​ជីវៈឥន្ទនៈ​កើត​ឡើង​ចំ​ពេល​ដែល​មាន​ដំណើរ​យឺត​យ៉ាវនៃ​ផលិតកម្ម​កសិកម្ម។ ដោយ​សារ​តែ​ការ​ផ្គត់ផ្គង់​មាន​តិច​តួច​ វា​នាំ​ឲ្យ​តម្លៃ​អាហារ​ឡើង​ខ្ពស់​ស្លេវ។

លោក​ ប៉ារឌី​ និយាយ​ថា​ មូលហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​តម្លៃ​អាហារ​ឡើង​ថ្លៃ​ នៅ​សព្វ​ថ្ងៃ​នេះ​ គឺ​មក​ពី​ការ​កាត់​ថវិកា​ ពី​ថ្ងៃ​មុន។

«យើង​បាន​រឹត​បន្ដឹង​អត្រា​នៃ​ការ​លូតលាស់​នៃ​ប្រាក់​ចំណាយ​មក​លើ​ ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឈន៍​ ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ នៅ​ក្នុង​សរអ នេះ »។

ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឈន៍​នេះ​ប្រព្រឹត្ដ​ធ្វើ​ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ ដើម្បី​រក្សា​ឲ្យ​ផលិតកម្ម​កសិកម្ម​លូតលាស់​ទៅ​មុខ។​ ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ សម្រាប់​ការ​ស្រាវជ្រាវ ​និង​ការ​អភិវឌ្ឈន៍​កើន​ប្រមាណ​ ៤​ ភាគរយ​ក្នុង​មួយ​ឆ្នាំៗ​ ពីទសវត្សរ៍​ ១៩៥០​ ដល់​ ១៩៦០។​ តែ​ល្បឿន​បាន​ចុះ​ថយ​កាល​ពី​បុន៉្មាន​ទសវត្សរ៍​ក្រោយ​មក​ទៀត។​ នៅ​សម័យ​ឆ្នាំ​ ១៩៩០​ និង​២០០០​ ថវិកា​នេះ​ មិន​គ្រប់គ្រាន់​ ឲ្យ​ទាន់​ល្បឿន​នៃ​អតិផរណា​ទេ។​ លោក​ ប៉ារឌី​ និយាយ​ថា​ យើង​ទទួល​លទ្ធផល​អាក្រក់​នៅ​ពេល​នេះ។

«បើ​កាលណា​យើង​ចាប់​បន្ថយ​ល្បឿន​នៃ​ការ​លូត​លាស់​ខាង​ប្រាក់​ចំណាយ​ ហើយ​បង្វែរ​ចំណាយ​នេះ ​ទៅ​ទី​កន្លែង​ផ្សេង​ទៀត​ លទ្ធផល​អាក្រក់​ នឹង​កើត​មាន​ឡើង​ ដោយ​ជៀស​មិន​រួច​ទេ​ ដូច​យើង​កំពុង​ឃើញ​នៅ​ក្នុង​ទិន្នន័យ​ គឺ​កំណើន​ផលិតកម្ម​កំពុង​ចុះថយ»។

ហើយ​ការ​លូតលាស់​ផលិតកម្ម​ ត្រូវ​មាន​ល្បឿន​លឿន​ជាង​មុន​ដើម្បី​យក​ទៅ​ជួយ​ផ្ដល់​អាហារ​ដល់​មនុស្ស​៩​ ពាន់​លាន​នាក់​ ដែល​គេ​រំពឹង​ថា​នឹង​មាន​នៅ​ឆ្នាំ​២០៥០។ ​ដូច្នេះ​ លោក​ ប៉ារឌី​ និយាយ​ថា​ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ច្រើន​ឡើង​ថែម​ទៀត​មក​លើ​ការ​ស្រាវជ្រាវ​និង​ ការ​អភិវឌ្ឈន៍​ កសិកម្ម។

លោក​បាន​ផ្ដល់​អនុសាសន៍​សរសេរ​ចុះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​មួយ​ដែល​លោក​ជា​សហ​អ្នក​និពន្ធ​ម្នាក់​សម្រាប់ ​វិជ្ជាស្ថាន​ American​ Enterprise​ Institute​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នយោបាយ​អភិរក្សនិយម។​ អនុសាសន៍​នោះ​ មាន​គោល​ជំហរ​ខុស​ប្លែក​ពី​អនុសាសន៍​ដទៃ​របស់​ American​ Enterprise​ Institute​ សម្រាប់​កម្មវិធី​កសិដ្ឋាន៖​ គឺ​កាត់​ជំនូយ​ឧបត្ថម្ភ​ដល់​គ្រាប់​ពូជ​ដំណាំ​ កាត់​ជំនួយ​ឧបត្ថម្ភ​ដល់​អេតាណូល កាត់​កម្មវិធី​ធានា​រាប់រង​ដល់​គ្រាប់​ពូជ​ដំណាំ។

«វា​ជា​ការ​លំបាក​នឹង​សុំ​ប្រាក់​បន្ថែម​ នៅ​ពេល​ដែល​មាន​បរិយាកាស​អាប់អួរ​ខាង​ថវិកា​ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ិនតោន។ តែ​អ្វី​ដែល​យើង​ស្នើ​គឺ​ បង្វែរ​ទៅ​រក​ទិសដៅ​ថ្មី​នៃ​អាទិភាព​ ក្នុង​សេចក្ដី​ព្រាងច្បាប់​សម្រាប់​កសិដ្ឋាន»។

តែ​អាទិភាព​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ិនតោន​ ឋិត​នៅ​លើ​ទី​កន្លែង​ដទៃ។ កាល​ពី​ខែ​មុន​ អ្នក​តំណាងរាស្រ្ដ​ពី​រដ្ឋ​ យូតាហ៍​ (Utah)​ លោក ​ ចេសុន​ ឆាហ្វេតស៍​ (Jason​ Chaffetz)​ បាន​ស្នើ​ឲ្យ​កាត់​ថវិកា​ស្រាវជ្រាវ​ផ្ទៃក្នុង​នៅ​ក្រសួង​កសិកម្ម​សរអ​ តាម​កម្រិត​ ២​ ភាគ​ ៣ ។​ លោក​មិន​ព្រម​ធ្វើ​សេចក្តី​សម្ភាសន៍​មួយ​ទេ​ តែ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​មួយ​ លោក​បាន​ពន្យល់​ថា​ ប្រទេស​ជាតិ​ មាន​ប្រាក់​បំណុល​ ជាង​ ១៤​លាន​លាន​ ដុល្លារ។

លោក​ថ្លែង​ថា​ «ពេល​វេលា​មក​ដល់​ហើយ​ដែល​ រដ្ឋាភិបាល​វ៉ាស៊ិនតោន​ត្រូវ​ កាត់​ កាត់​ កាត់​ ថវិកា​ ហើយ​ ត្រូវ​មាន​សណ្ដាប់​ធ្នាប់​ខាង​វិស័យ​ថវិកា។

សេចក្ដី​ស្នើ​នោះ​ បាន​ទទួល​បរាជ័យ​ ដោយ​មិន​មាន​ការ​ យល់​ស្រប​ពី​គណបក្ស​ទាំង​ពីរ។​ តែ​ មាន​មនុស្ស​តិច​ណាស់​ដែល​យល់​ឃើញ​ថា​ ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍន៍​កសិកម្ម​ គេច​ផុត​ពី​ការ​កាត់​ថវិកា​នោះ។

ហើយ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ​កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ប្រសាសន៍​ថា​ «យើង​មិន​អាច​ចេះ​តែ​កាត់​ទេ​ ដើម្បី​ទទួល​យក​វិបុលភាព​នោះ​ តែ​លោក​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​ថវិកា​ស្រាវជ្រាវ​សំខាន់​ពីរ​ នៅ​ក្នុង​ក្រសួង​កសិកម្ម ក្នុង​កម្រិត​ ៨,៥%៕

ប្រែ​សម្រួល​ដោយ​ អ៊ូ ធួក

XS
SM
MD
LG