ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរាប់​បក្សាបក្សី​នៅ​អាមេរិក បង្ហាញ​អំពី​ផល​ប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ


ការរាប់​បក្សាបក្សី​នៅ​អាមេរិក បង្ហាញ​អំពី​ផល​ប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

មនុស្ស​រាប់​ពាន់​នាក់ ដែល​ជា​អ្នក​តាម​មើល​សត្វ​បក្សា​បក្សី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក កាណាដា តំបន់​អាមេរិក​ឡាទីន និង​តំបន់​កោះ​ការ៉ាអ៊ីប បាន​នាំ​គ្នា​ចេញ​រាប់​សត្វ​ស្លាប ពី​ពាក់​កណ្តាល​ខែ​ធ្នូ​ដល់​ដើម​ខែ​មករា។ ពួកគេ​បាន​ចូលរួម​ក្នុង​កម្មវិធី​រាប់​បក្សាបក្សី​លើក​ទី ១១៥ នៅ​រដូវ​បុណ្យ​ណូអែល ឬ​ហៅ​ថា “Christmas Bird Count” ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​អភិរក្ស​សត្វស្លាប​របស់​ស.រ.អា ឈ្មោះ National Audubon Society។ ទិន្នន័យ​ដែល​ទទួល​បាន​ពី​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ​នឹង​ជួយ​អ្នក​វិទ្យាសាស្រ្ត​ឲ្យ​យល់​អំពី​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​បរិស្ថាន​ទៅ​លើ​សត្វ​ស្លាប។ អ្នកស្រី Deborah Block នៃ​វីអូអេ បាន​ចូលរួម​ជាមួយ​អ្នក​តាម​មើល​បក្សាបក្សី​មួយ​ក្រុម​នៅ​ក្នុង​តំបន់ Mount Vernon ក្នុង​រដ្ឋ Virginia ដែល​ជា​ទីលំនៅ​ដ៏​ល្បី​ល្បាញ​របស់​ប្រធានាធិបតី​ទី​មួយ​របស់​សហរដ្ឋ​អាមេរិក គឺ​លោក George Washington ហើយ​អ្នកស្រី​បាន​រាយការណ៍​អំពី​រឿង​នេះ។ លោក កែរ យ៉ាន ជូន​សេចក្តី​ប្រែសម្រួល​៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG