សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយវ៉ាក់សាំងទៅឱ្យវៀតណាមនិងក្វាតេម៉ាឡា
រដ្ឋបាលលោកប្រធានាធិបតី Biden បានប្រកាសពីការបញ្ជូនវ៉ាក់សាំង Moderna រាប់លានដូសដែលជាជំនួយសម្រាប់ប្រទេសក្វាតេម៉ាឡា និងវៀតណាម កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅ បន្ទាប់ពីបានសន្យាថា នឹងផ្តល់ជំនួយវ៉ាក់សាំងចំនួន៤ លានដូសទៅឱ្យប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែជារួម សហរដ្ឋអាមេរិកមិនបានសម្រេចគោលដៅរបស់ខ្លួនក្នុងការបញ្ជូនវ៉ាក់សាំងចំនួន៨០ លានដូសទៅកាន់ប្រទេសដែលត្រូវការនៅត្រឹមចុងខែមិថុនានោះទេ។ អ្នកស្រី Patsy Widakuswara នៃ VOA រាយការណ៍ពីសេតវិមាន អំពីឧបសគ្គដែលរារាំងដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជួយផ្តល់វ៉ាក់សាំងដល់ពិភពលោក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក