ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​សហភាព​អឺរ៉ុប​តាមដាន​មើល​ក្រែង​មាន​កិច្ចសហ​ប្រតិបត្តិការ​យោធា​រវាង​កូរ៉េ​ខាងជើង​និង​អ៊ីរ៉ង់


រូបឯកសារ៖ អ្នកពន្លត់អគ្គិភ័យ​ធ្វើប្រតិបត្តិការ​លើបំណែក​មីស៊ីល បន្ទាប់ពី​ត្រូវបានដក​ចេញពី​វាល​លំហរ​មួយ​ក្រោយ​ការ​វាយប្រហារ​តាម​ដ្រូន​របស់​អ៊ីរ៉ង់ ក្បែរក្រុង Arad ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកពន្លត់អគ្គិភ័យ​ធ្វើប្រតិបត្តិការ​លើបំណែក​មីស៊ីល បន្ទាប់ពី​ត្រូវបានដក​ចេញពី​វាល​លំហរ​មួយ​ក្រោយ​ការ​វាយប្រហារ​តាម​ដ្រូន​របស់​អ៊ីរ៉ង់ ក្បែរក្រុង Arad ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ពួកគេ​កំពុង​តាមដាន​មើល​កូរ៉េ​ខាងជើង​និង​អ៊ីរ៉ង់​ក្រែង​ប្រទេស​ទាំង​ពីរ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យោធា​ណា​មួយ ស្រប​ពេល​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បញ្ជាក់​អះអាង​អំពី​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កូរ៉េ​ខាងជើង​នៅ​អ៊ីរ៉ង់។

កូរ៉េ​ខាងជើង​បាន​ប្រកាស​តាម​ទីភ្នាក់ងារ​សារព័ត៌មាន KCNA របស់​ខ្លួន​ថា ខ្លួន​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ទំនាក់ទំនង​សេដ្ឋកិច្ច​បរទេស​លោក Yun Jong Ho ទៅកាន់​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ទី ២៣ ខែ​មេសា។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Nasser Kanaani បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា គណៈប្រតិភូ​កូរ៉េ​ខាងជើង​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​កាលពី​សប្ដាហ៍​មុន​ដើម្បី​ពិភាក្សា​អំពី​ពាណិជ្ជកម្ម​ទ្វេភាគី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ប៉ុន្តែ លោក Kanaani បាន​បដិសេធ​ថា​មិន​មាន​កិច្ច​សហប្រតិបត្តិការ​ណាមួយ​ដែល​គេ​សង្ស័យ​ទាក់ទិន​នឹង​កម្មវិធី​មីស៊ីល​របស់​ពួកគេ​នោះទេ ដោយ​បាន​និយាយ​ថា​វា​គឺជា «ការ​សង្ស័យ​លំអៀង» ផ្អែក​លើ​ការ​រាយការណ៍ «មិន​ពិត»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG