ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​​១១​ប្រទេស​​​​​ឈាន​ដល់​កិច្ចព្រមព្រៀង​​​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក TPP


រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​​ពី​បណ្តា​ប្រទេស​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ថត​រូប​ជុំ​គ្នា​នៅ​ទី​ក្រុង Atlanta សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​​ពី​បណ្តា​ប្រទេស​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ថត​រូប​ជុំ​គ្នា​នៅ​ទី​ក្រុង Atlanta សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៥។

កិច្ច​ព្រមព្រៀង​​ដែល​មាន​ឈ្មោះ​ថា កិច្ច​ព្រមព្រៀង​​​ពាណិជ្ជកម្ម​ឆ្លង​មហាសុទ្រ​ប៉ាស៊ីហ្វិក ឬ TPP (Trans Pacific Partnership) ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ត្រូវ​បាន​គេ​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ នៅ​ក្រោយ​ពេល​មាន​ការ​ចរចា​ដ៏​វែង​អន្លាយ​នៅ​ទី​ក្រុង​អាត្លាន់តា (Atlanta) សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​និងបណ្តា​ប្រទេស​ចំនួន​១១តាមជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​ឈាន​ដល់កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​នឹង​កាត់​បន្ថយ​របាំង​សេដ្ឋកិច្ច​ កំណត់​បទដ្ឋាន​ពលកម្ម​និង​បរិស្ថាន និង​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់មហាក្រុមហ៊ុនដែល​គេ​ស្គាល់​ថា សាជីវកម្ម​ពហុជាតិ (multinational corporations)។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AP និង​សារព័ត៌មាន New York Times។ កិច្ច​ព្រមព្រៀង​ដែល​មាន​ឈ្មោះ​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសុទ្រ​ប៉ាស៊ីហ្វិក ឬ TPP (Trans Pacific Partnership) ត្រូវ​បាន​គេ​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ នៅ​ក្រោយ​ពេល​មាន​ការ​ចរចា​ដ៏​វែង​អន្លាយ​នៅ​ទី​ក្រុង​អាត្លាន់តា (Atlanta) សហរដ្ឋ​អាមេរិក។

នេះ​ជារូបក្រាហ្វិកប្រៀបធៀបកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀតដូចជាអាស៊ានជាដើម។

ក្រាហ្វិកប្រៀបធៀបកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀតដូចជាអាស៊ានជាដើម។
ក្រាហ្វិកប្រៀបធៀបកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀតដូចជាអាស៊ានជាដើម។

សូមទស្សនា​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ម៉ោង​នៅ​ក្រុង​ Atlanta៖

កាលពី​ថ្ងៃ​ច័ន្ទ​ សហរដ្ឋ​អាមេរិក​ ជប៉ុន​និង​ប្រទេស​១០​ទៀត​ដែល​នៅ​តាម​បណ្តោយ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​សម្រេច​កិច្ច​ព្រមព្រៀង​ធំ​មួយ ​ស្តី​ពី​ពាណិជ្ជកម្ម​សេរី​ដែល​នឹង​បញ្ឈប់របាំង​ពាណិជ្ជកម្ម​និង​កំណត់​បទ​បញ្ញត្តិ​ពាណិជ្ជកម្ម​សម្រាប់​៤០​%​នៃសេដ្ឋកិច្ច​ពិភពលោក។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លងមហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ភាសា​អង់គ្លេស​ហៅ​ថាកិច្ច​ព្រមព្រៀង Trans-Pacific Partnership ហៅ​កាត់​ថា​ TPP បាន​សម្រេច​នៅ​ក្នុង​ទី​ក្រុង​ Atlanta ក្នុង​រដ្ឋ​ Georgia នា​ផ្នែក​ខាង​ត្បូង​ស.រ.អា. ដែល​ជា​ទី​បញ្ចប់​នៃ​កិច្ច​ចរចា​៧​ឆ្នាំ​ ជា​ញឹកញយ​មាន​ការមិន​ស្រុះ​ស្រូល​គ្នា​អំពី​របាំង​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម​និង​ផលិតផល​ទឹកដោះ​គោ​ ឡាន​ថ្មីៗ ​បច្ចេកទេស​ថ្មី​បំផុត​ ឱសថ​ ​និង​ផលិតផល​ឯ​ទៀតៗ​ជា​ច្រើន​ជាមួយ​បទបញ្ញត្តិ​ខាង​បរិស្ថាន ​និង​ខាង​ការងារ។​

ដើម្បី​ឱ្យ​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរមាន​បាន​ វា​ត្រូវ​តែ​ទទួល​សច្ចានុម័ត​ដោយ​អង្គការ​នីតិបញ្ញត្តិ​នៃ​ប្រទេស​ទាំង​១២​នៃ​ប្លុក​នេះ​ ដែល​នៅ​ទី​នោះ​ឧស្សាហកម្ម​នានា​បាន​និយាយ​បញ្ចុះ​បញ្ចូល​អាជ្ញាធរ​យ៉ាង​ខ្លាំង​ ដើម្បី​ការពារ​ផលិតផល​របស់​ពួក​គេ​ពី​ទំនិញ​នាំ​ចូល​ក្នុង​ប្រទេស​ឬ​ ដើម្បី​បើក​ចំហ​លទ្ធភាព​នៃ​ការដឹកជញ្ជូន​ទំនិញ​ទៅ​លក់​ក្នុង​ប្រទេស​ក្រៅ។

ការសម្រេច​កិច្ច​ព្រមព្រៀង​នេះ​ជា​ជ័យ​ជំនះ​ធំ​មួយ​ខាង​គោល​នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​ ទោះណាជា​មាន​ភាព​មិន​ទៀង​ទាត់​អំពី​ការយល់​ព្រម​ដោយ​សភា​ស.រ.អា.ក៏​ដោយ​ ដោយ​ពួក​សមាជិក​សភា​មិន​ទំនង​ជានឹង​ពិចារណា​អំពី​កិច្ច​ព្រមព្រៀង​នេះ​ទេ ​រហូត​ដល់​ឆ្នាំ​ក្រោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG