ការដោះដូរអ្នកទោសរវាងអាមេរិកនិងរុស្ស៊ីទទួលបានទាំងការសរសើរនិងការរិះគន់
មន្ត្រីនៅរដ្ឋធានីវ៉ាស៊ីនតោនបន្តបង្ហាញប្រតិកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ីបានសម្រេចដោះដូរអ្នកទោសកាលពីសប្តាហ៍មុនរវាងតារាបាល់បោះ Brittney Griner និងឈ្មួញអាវុធជាប់ទោស Viktor Bout។ Griner បានចំណាយពេលជិត ៣០០ ថ្ងៃ ជាប់ក្នុងពន្ធនាគារពីបទមានកម្មសិទ្ធិលើសារធាតុកញ្ឆា ខណៈ Bout បានជាប់ពន្ធនាគារជាង ១៤ ឆ្នាំ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធសម្រាប់ជម្លោះប្រកបដោយការបង្ហូរឈាមមួយចំនួននៅជុំវិញពិភពលោក។ លោក Arash Arabasadi នៃវីអូអេ រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕