ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អសប​ព្រមាន​ថា​ត្រូវ​មាន​វិធានការណ៍​ជា​បន្ទាន់​ដើម្បី​​ទប់ទល់​និងការ​ឡើង​ថ្លៃ​ម្ហូប​អាហារ​នៅ​អាស៊ី


A pedestrian walks into wind-driven snow in Boston, Massachusetts, Feb. 8, 2013.
A pedestrian walks into wind-driven snow in Boston, Massachusetts, Feb. 8, 2013.

អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​ អសប​ ឲ្យដឹងថា​ តម្លៃ​ម្ហូបអាហារ​នៅក្នុង​តំបន់​អាស៊ី​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ ទោះជា​មាន​ការធ្លាក់​បន្តិច​នៅក្នុង​ខែ​មេសា។​ ក្រុមមន្ត្រី​ អសប​ កំពុង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ប្រុងប្រយ័ត្ន​ជាមុន​ដើម្បី​ការពារ​អំពើ​ទាំងឡាយ​ដែល​អាច​នាំ​ឲ្យ​អាហារ​ឡើងថ្លៃ។

អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​ អសប​ ហៅ​កាត់ថា​ អង្គការ​ FAO​ឲ្យដឹងថា​តម្លៃ​លក់រាយ​នៃ​ស្រូវសាលី​និង​អង្ករ​នៅក្នុង​ទ្វីប​អាស៊ី​បាន​ចុះបន្តិច​នៅក្នុង​ខែ​មេសា​ ជា​ការ​ចុះថ្លៃ​ដំបូង​បង្អស់​នៅក្នុង​រយៈ​ពេល​៩ខែ។

អង្គការ​ FAO​ និយាយថា​តម្លៃ​អង្ករ​ ដែលជា​ម្ហូប​សំខាន់​ជាងគេ​នៃ​ទ្វីបអាស៊ី​ បាន​ចុះ​ចំនួន​២ភាគរយ​នៅក្នុង​ប្រទេស​កម្ពុជា​និង​សិរីលង្ការ​ ហើយនិង​ចុះប្រមាណ​កន្លះ​ភាគរយ​នៅក្នុង​ប្រទេស​បង់ក្លាដេស្ហ៍។

នៅក្នុង​ប្រទេស​ឥណ្ឌា​ តម្លៃ​ស្រូវសាលី​បាន​ធ្លាក់​ចុះ​៧​ភាគរយ។ ប៉ុន្តែ​ អង្គការ​ FAO​បាន​កំណត់​ថា​ ការ​ធ្លាក់ចុះ​តម្លៃ​ម្ហូបអាហារ​យ៉ាង​សង្ខេប​នេះ​ មកពី​តម្លៃ​ប្រេងឆៅ​បានចុះ​ខ្លាំង។

ទោះជា​មាន​ការ​ចុះថ្លៃ​នៅក្នុង​តំបន់​ខ្លះៗ​ក៏ដោយ​ ក៏​តម្លៃ​អង្ករ​ចាប់តាំងពី​មួយឆ្នាំ​កន្លង​មក​ នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដល់ទៅ​២៩​ភាគរយ​នៅក្នុង​ប្រទេស​បង់ក្លាដេស្ហ៍​ ២៥​ភាគរយ​ក្នុង​ប្រទេសចិន​ និង​៤០​ភាគរយ​នៅក្នុង​ប្រទេស​វៀតណាម​និង​ប្រទេស​លាវ​ដែរ។

លោក​ Hiroyuki​ Konuma​ អ្នកតំណាង​នៃ​អង្គការ​ FAO​ប្រចាំតំបន់​អាស៊ី ប៉ាស៊ីហ្វិក​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃពុធ​ថា​ តម្លៃ​ម្ហូបអាហារ​នៅ​ពាសពេញ​តំបន់​នៅតែ​មាន​តម្លៃខ្ពស់​ហើយ​កំពុង​ប៉ះពាល់​ដល់​ជន​ក្រីក្រ​យ៉ាង​ខ្លាំង។

«ដូច្នេះ​ ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ឡើងថ្លៃ​លក់រាយ​នៃ​គ្រឿងទំនិញ​ម្ហូបអាហារ​ ជាពិសេស​អាហារ​សំខាន់ៗដូចជា​អង្ករ​និង​ស្រូវសាលី​នោះ​ វាកំពុង​ប៉ះពាល់​ដល់​គ្រួសារ​ក្រីក្រ​ជាច្រើន​ដែល​ចំណាយទៅ​លើ​ម្ហូបអាហារ​ចំនួន​ ៧០​ភាគរយ​នៃ​ប្រាក់ចំណូល​មួយថ្ងៃ​របស់​ពួកគេ»។

តម្លៃ​អាហារ​ពិភពលោក​ ឡើងដល់​អត្រា​ខ្ពស់ខ្លាំង​នៅក្នុង​ខែកុម្ភះ​ដោយមកពី​តម្លៃ​ប្រេងឆៅ​បាន​ឡើងថ្លៃ​ដោយសារ​មាន​អស្ថេរភាព​នយោបាយ​ នៅក្នុង​មជ្ឈឹមបូព៌ា​ប្រទេស​និង​អាហ្វ្រិក​ខាងជើង។

តម្លៃ​ប្រេងឥន្ធនះ​ភ្ជាប់ទាក់ទង​ទៅនឹង​តម្លៃ​ម្ហូបអាហារ​យ៉ាងជិតស្និត​ តាមរយះ​ការ​ដឹកជញ្ជូន​និង​តម្លៃ​រៀបចំ​ទុកដាក់​ម្ហូប។

លោក​ Konuma​ ថ្លែងថា​ ប្រទេស​ទាំងឡាយ​ចាំបាច់​ត្រូវ​ធ្វើការ​ប្រុងប្រយ័ត្នមុន​ជាបន្ទាន់​ដើម្បី​ការពារ​កុំឲ្យ​វិបត្តិ​ម្ហូបអាហារ​ឡើងថ្លៃ​ដូចឆ្នាំ​២០០៨​ ត្រឡប់​មកវិញ​ម្តងទៀត​ នៅខណៈ​តម្លៃ​អាហារ​សំខាន់ខ្លះៗ​ឡើងថ្លៃ​ពីរដង​ ក្នុងរយះ​ពេល​ប៉ុន្មានខែ។​ លោក​ផ្តល់យោបល់​ឲ្យ​ប្រទេស​នៅ​អាស៊ី​បង្កើត​វិធានការ​ការពារ​សុវត្តិភាព​សង្គម​សម្រាប់​ជនក្រីក្រ​និង​ការ​បម្រុង​អាហារទុក​សម្រាប់​ពេល​អាសន្ន។

ប្រែសម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG