ពិព័រណ៍ 'Angkor Complex' របស់សាកលវិទ្យាល័យ Michigan កំពុងត្រូវបានដាក់បង្ហាញជូនសាធារណជននៅសារមន្ទីរសិល្បៈរបស់សាកលវិទ្យាល័យដ៏ល្បីល្បាញមួយនេះនៅសហរដ្ឋអាមេរិក។ ដោយមានផ្ទាំងគំនូរ រូបភាព រូបសំណាក និងចម្លាក់បុរាណជាង ៨០ ពិព័រណ៍នេះត្រូវបានផ្តួចផ្តើមឡើងដោយសាស្ត្រាចារ្យ Nachiket Chanchani ដោយទទួលបានការសហការពីសិល្បករខ្មែរ និស្សិតនិងស្ថាប័នពាក់ព័ន្ធនានា។ នេះគឺជាលើកដំបូងហើយដែលពិព័រណ៍អំពីប្រទេសកម្ពុជាត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ដោយដាក់បង្ហាញជូនសាធារណជនក្នុងរយៈពេល ៦ខែ គឺចាប់តាំងពីខែកុម្ភៈ រហូតដល់ខែកក្កដា ឆ្នាំ២០២៤នេះ៕